អត្ថប្រយោជន៍ទាំង៧យ៉ាងទទួលបានពីទឹកត្រជាក់

បរទេស៖ តើមានដឹងទេថា ទឹកត្រជាក់អាចផ្ដល់ អត្ថប្រយោជន៍អ្វីខ្លះ ចំពោះសុខភាពរបស់អ្នក? បើចង់ដឹង សូមមើលខាងក្រោមនេះ ទាំងអស់គ្នា៖

១. ជួយកាត់បន្ថយភាពតានតឹង
ខណៈពេលដែលអ្នកមានអារម្មណ៍ថាតានតឹងឬខឹង បេះដូងរបស់អ្នកប្រាកដជាលោតញាប់ខុសប្រក្រតី ហេតុដូចនេះ ការលុបមុខជា មួយនឹង ទឹកត្រជាក់ អាចជួយធ្វើឲ្យ ចង្វាក់បេះដូង របស់អ្នកដើរមួយៗ ដែលជាកត្តា ជួយដល់ ការកាត់បន្ថយភាព តានតឹងក្នុងអារម្មណ៍បាន។

២. ជួយធ្វើឲ្យសក់ភ្លឺរលោង
តាមការសិក្សាបានឲ្យដឹងថា ការលាងជម្រះសក់ជាមួយនឹងទឹកត្រជាក់ អាចជួយធ្វើឲ្យសក់ មានសភាពភ្លឺរលោង។


៣. ជួយធ្វើឲ្យស្រកទម្ងន់

ប្រហែលជាអ្នកមិនធ្លាប់រំពឹងទុកទេថា ការផឹកទឹកត្រជាក់ អាចធ្វើឲ្យអ្នកស្រកទម្ងន់បាននោះប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវរបស់អ្នក
វិទ្យាសាស្ត្រពិតជាបានបង្ហាញថា ការផឹកទឹកត្រជាក់ អាចជួយឲ្យអ្នកស្រកទម្ងន់បានមែន។

៤. ជួយកាត់បន្ថយការឈឺចាប់នៅពេលរលាក
ប្រសិនជាអ្នកមានបញ្ហារលាក ជាមួយនឹងភ្លើង ឬទឹកក្ដៅ អ្នកអាចយកកន្លែង ដែលកំពុងមានបញ្ហាទៅត្រាំជាមួយនឹងទឹកត្រជាក់
រយៈពេល ២០នាទី វានឹងអាចជួយកាត់បន្ថយអាការៈឈឺចាប់បាន។

៥. ជួយធ្វើឲ្យថ្នាំលាបក្រចកដៃឆាប់ស្ងួត
ប្រសិនជាអ្នកចង់ឲ្យថ្នាំពណ៌លាបក្រចកដៃឆាប់ស្ងួត អ្នកអាចសាកល្បងត្រាំដៃរបស់អ្នក ដែលទើបនឹងលាបពណ៌ក្រចកថ្មីៗ ចូលទៅ
ក្នុងទឹក ត្រជាក់រយៈពេល ២ ឬ៣នាទី វានឹងធ្វើឲ្យថ្នាំពណ៌លាបក្រចកដៃរបស់អ្នកស្ងួតភ្លាម។

៦. ជួយកាត់បន្ថយអាការៈឈឺក្បាល
នៅពេលដែលអ្នកមានបញ្ហាឈឺក្បាលឬក្ដៅខ្លួន អ្នកអាចយកកន្សែងពោះគោទៅត្រាំក្នុងទឹកត្រជាក់ រួចហើយយកមកស្អំនៅលើក្បាល​វានឹងជួយធ្វើឲ្យអ្នក មានភាព ធូរស្បើយជាងមុន។

៧. ជួយធ្វើឲ្យសាច់ដុំមានសុខភាពល្អ និងឈាមរត់បានស្រួល
ការផ្លាស់ប្តូររវាងទឹកក្ដៅនិងទឹកត្រជាក់នៅក្នុងទឹកផ្កាឈូក អាចជួយធ្វើឲ្យចរន្តឈាមរត់បានស្រួលនិងសាច់ដុំមានសុខភាពល្្អ
ព្រមទាំងជៀសផុតពីការរលាក និងហើមបានទៀតផង៕

ប្រភព៖ iknow

  • អត្ថប្រយោជន៍ទាំង៧យ៉ាងទទួលបានពីទឹកត្រជាក់已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:សុខភាព
Tags: