ធ្ងន់​ធ្ងរ​ម្ល៉េះ​បង​ប្រុស​របស់​ Messi ត្រូវ​បាន​ប៉ូលិស​នៅ​អាហ្សង់ទីន​ធ្វើ​ការ​ចាប់​ខ្លួន

​បង​ប្រុស​របស់​កីឡាករ​ Lionel Messi ដែល​មាន​ឈ្មោះ​ថា​ Martias ត្រូវ​បាន​ប៉ូលិស​ក្នុង​ប្រទេស​អាហ្សង់ទីន​ធ្វើ​ការ​ឃាត់​ខ្លួន​បន្ទាប់​ពី​រក​ឃើញ​ថា​រូប​គេ​កាន់​កាប់​អាវុធ​ខុស​ច្បាប់​ ។

យោង​តាម​សារព័ត៌មាន​ Cadena3 បាន​បញ្ជាក់​ថា​បង​ប្រុស​បង្កើត​របស់​ Messi រូប​នេះ​ត្រូវ​បាន​ក្រុម​ប៉ូលិស​នៅ​ឯ​ទី​ក្រុង​ Rosario ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ បន្ទាប់​ពី​រក​ឃើញ​កាំភ្លើង​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​នៅ​ក្នុង​រថយន្ត​ Audi A5 របស់​គេ​ ។

សូម​បញ្ជាក់​ថា​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​សម្រាប់​រូប​គេ​ដែល​មាន​​បញ្ហា​បែប​នេះ​ទេ​ដោយ​កាល​ពី​ឆ្នាំ​២០០៨​រូប​គេ​ក៏​ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ពី​ឆែក​ឃើញ​កាំភ្លើង​នៅ​ក្នុង​រថយន្ត​របស់​គេ​ផង​ដែរ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ធ្ងន់​ធ្ងរ​ម្ល៉េះ​បង​ប្រុស​របស់​ Messi ត្រូវ​បាន​ប៉ូលិស​នៅ​អាហ្សង់ទីន​ធ្វើ​ការ​ចាប់​ខ្លួន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កីឡា
Tags: