ជឿអត់ ចិន​សង់​អាគារ​កប់​ពពក ៥៧​ជាន់ ត្រឹម​​តែ​១៩​ថ្ងៃ​(មាន​វីដេអូ)

ខេត្ត ហួណាន (Hunan) ៖ វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ និង​ មិន​គួរ​ឲ្យ​ជឿ​នៅ​ពេល​ដែល​ចិន​អាច​សាង​សង់ អាគារ​កប់​ពពក ៥៧​ជាន់ កំពស់​២០០​ម៉ែត្រ​នេះ​បាន ប្រើ​ពេល​ត្រឹម​តែ ១៩​ថ្ងៃ​ប៉ុណ្ណោះ ពោល​ គឺ ៣​ជាន់​ក្នុង​១​ថ្ងៃ ។

មូល​ហេតុ​ដែល​នាំ​ឲ្យ​ការ​សាងសង់​នេះ​មាន​ដំណើរ​ការ​លឿន​ត្រូវ​បាន លោក Xiao Changgen ​ជំនួយ​ការ​អ្នក​ចាត់​ការ​ទូទៅ​បាន​លើក​ឡើង​ថា ៩៥% នៃ​សំណង់​អាគារ​នេះ​ គឺ​ត្រូវ​បាន​រៀប​ចំ​តំឡើង​ហើយ​ជា​ស្រាប់​នៅ​រោងចក្រ ដែល ចាំ​យក​ទៅ​រៀប​តាម​ក្បូន​ខ្នាត​ប៉ុណ្ណោះ ។

ដើម​ឡើយ​អាគារ​មួយ​នេះ​ត្រូវ​បាន​គេ​គ្រោង​សង់​កំពស់ ៩៧ជាន់ ​តែ​ត្រូវ​ឲ្យ​មក​នៅ​ត្រឹម​៥៧​ជាន់​វិញ ដោយ​មក​ពី​អាគារ​នេះ​សង់​នៅ​តំបន់​ជិត​ព្រលាន​យន្តហោះ ។

ចិន សង់ អាគារ កប់ ពពក ៥៧ ជាន់ ត្រឹម តែ ១៩ ថ្ងៃ
1 of 13

អ្នក​គួរ​ដឹង​ផង​ដែរ អាគារ​មួយ​នេះ គឺ ត្រូវ​បាន​កម្មករ ចំនួន ១២០០នាក់ ចូល​រួម​សហការណ៏​គ្នា​ ធ្វើ​ទាំង​ថ្ងៃ​ទាំង​យប់ ទើប​បាន​ជា​លទ្ធផល​ដូច​វីដេអូ​ខាង​ក្រោម​នេះ​ ៖

ប្រែសម្រួល ៖ Limbique
ប្រភព៖ telegraph.co.uk & youtube


  • ជឿអត់ ចិន​សង់​អាគារ​កប់​ពពក ៥៧​ជាន់ ត្រឹម​​តែ​១៩​ថ្ងៃ​(មាន​វីដេអូ)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កីឡា
Tags: