អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថ្នាំ​ម៉្យាង​ដែល​ធ្វើ​អោយ​យើង​មិន​ឃ្លាន​បាយ​និង​មាន​រាង​ស្អាត

ការកើនឡើងយ៉ាងរហ័សនៃអាហារស្រាប់ដែលមានដូចជា Hamburger Pizza Hotdog ជាដើមដែលបានចែកចាយទូទាំងពិភពលោក អាហារទាំងនេះហើយបានធ្វើអោយមនុស្សមានការឡើងទម្ងន់យ៉ាងខ្លាំង។

មូលហេតុដែលធ្វើអោយមនុស្សធាត់បែបនេះដោយសារការងាររបស់ពួកគេទាមទារអង្គុយនៅនិងមុខកុំព្យូទ័រជាច្រើនម៉ោងហើយម្យ៉ាងទៀតដោយសារតែពួកគេគ្មានពេលគ្រប់គ្រាន់ទើបពួកគេទទួលទានអាហារស្រាប់ដែលមានជាតិខ្លាញ់ច្រើនទើបបណ្ដាលអោយធាត់លើសទម្ងន់។ ដោយមានរូបរាងធាត់ពួកគេបានព្យាយាមសម្រក់ទម្ងន់ដោយ ការតមអាហារ ថ្នាំគ្រាប់ ប៉ុន្តែនៅតែមិនអាចតាមប្រាថ្នា។

ប៉ុន្តែឥឡូវនេះមិនមែនជាបញ្ហាទៀតទេសម្រាប់អ្នកដែលចង់បានរៀងស្អាតដោយមិនបាច់ តមអាហារទៀត អ្នកវិទ្យាសាស្រ្ដបានរកឃើញថ្នាំម៉្យាងដែលឈ្មោះថា Balloon pill។ថ្នាំនេះបានរីកប៉ោងនៅក្នុងក្រពះរបស់អ្នកធ្វើអោយអ្នកមានអារម្មណ៍ថាមិនឃ្លាន។ ថ្នាំនេះមានរាងតូចដូចជាពងក្រពើ នៅពេលដែលយើងលេបថ្នាំនោះវានិងហូរចូលទៅក្នុងក្រពះបន្ទាប់មករលាយទៅជាវត្ថុរាវដែលមានចំនុះ៥៥០mlជាតិថ្នាំ និងរីកប៉ោងប៉ុនផ្លែក្រូចថ្លុងដែលអាចបំពេញផ្ទៃក្រពះរបស់យើងបាននិងធ្វើអោយយើងមិនសូវឃ្លានអាហារ។

ថ្នាំនេះមិនទាន់បានអនុម័តអោយប្រើប្រាស់ដោយរដ្ឋបាលចំនីអាហារនិងឱសថអាមេរិក (FDA) នៅក្នុងសហរដ្ឋអាមេរិកនៅឡើយទេដោយគេនៅសិក្សាស្វែងយល់ពីប្រសិទ្ធភាពរបស់វាជាមុនសិន៕

ប្រភព ៖ 
ប្រែសម្រួល ៖ GG


  • អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថ្នាំ​ម៉្យាង​ដែល​ធ្វើ​អោយ​យើង​មិន​ឃ្លាន​បាយ​និង​មាន​រាង​ស្អាត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:បច្ចេកវិទ្យា
Tags: