លោក​ឧកញ៉ា ស ពិសិដ្ឋ​ និង​លោកជំទាវ​ ឧបត្ថម្ភ​ប្រាក់ ៣០០០​ដុល្លារ​ជីក​ស្រះ​ទឹក ​ជូន​ប្រជាពលរដ្ឋ​​

លោក​ឧកញ៉ា ស ពិសិដ្ឋ​ និង​លោកជំទាវ​ ឧបត្ថម្ភ​ប្រាក់ ៣០០០​ដុល្លារ​ជីក​ស្រះ​ទឹក ​ជូន​ប្រជាពលរដ្ឋ​​



កំពត ៖ កាលពី​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ២០១៦ លោក​ឧកញ៉ា ស ពិសិដ្ឋ និង​លោកជំទាវ ជា ធានី បា​ន​បរិច្ចាគ​ធនធាន​របស់​ក្រុម​គ្រួសារ​ផ្ទាល់ ចំនួន​ ៣០០០ ដុល្លារ​ សម្រាប់​ចំណាយ​ជីក​ស្រះ​ទឹក​មាន​បណ្ដោយ ២៨​ម៉ែត្រ​ គុណ​ទទឹង ១៦​ម៉ែត្រ ជម្រៅ​៥​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ងាន់ ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ដើម្បី​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​តាម​តម្រូវការ ដោយសារ​តែ​រដូវ​ប្រាំង​នេះ ប្រជា​ពល​រដ្ឋ​ក្នុងភូមិ ឃុំ​ខាងលើ​ជួប​ការ​លំបាក​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​ស្វែងរក​ប្រភព​ទឹក និង​ទឹក​សម្រាប់​​ប្រើប្រាស់​ប្រចាំថ្ងៃ៕​