ពីមុនស្អប់អ្នកប្រដាល់ ឥឡូវប្រពន្ធ សេន ប៊ុនថេន ចង់ឲ្យកូនក្លាយជាអ្នកប្រដាល់

ចាស់បុរាណបានពោលថា «ស្អប់ជំពប់លើ» ហើយខ្លឹមសារនៃពាក្យនេះមានអ្នកខ្លះក៏ជឿ និងអ្នកខ្លះទៀតក៏មិនជឿ ទៅតាមការគិតឃើញរៀងៗខ្លួន ប៉ុន្តែខ្សែជីវិតរបស់អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ ដែលជាប្រពន្ធរបស់អ្នកប្រដាល់ជើងខ្លាំង សេន ប៊ុនថេន ពិតជាមានរបត់ដូចពាក្យមួយឃ្លានេះអ៊ីចឹង។
bx
ក្នុងគោលបំណងរំឭកដល់អនុស្សាវរីយ ក្នុងនាមជាប្តីប្រពន្ធ អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ បានបង្ហាញរូបភាព២សន្លឹក គឺរូបពេលកំពុងមើលប្រដាល់១សន្លឹក និងថតជាមួយស្វាមី១សន្លឹក ហើយបានសរសេររៀបរាប់ពីខ្សែជីវិតរបស់ខ្លួន៖«កាលពីខ្ញុំនៅក្មេង ខ្ញុំស្អប់ណាស់គឺប្រដាល់។ ម៉ាក់ប៉ាខ្ញុំគាត់ជាអ្នកលក់កាហ្វេ ហើយរាល់អាទិត្យប៉ាគាត់បើកប្រដាល់ឲ្យអ្នកផឹកកាហ្វេភ្នាល់លុយ ប្រដាល់ ឲ្យតែដល់សៅរ៍ អាទិត្យម្តងៗខ្ញុំធុញណាស់សឹងលើកទូរទស្សន៍បោកចោលខ្ញុំតែងតែរត់ទៅលេងផ្ទះអ្នកជិតខាងព្រោះគេចនិងសំលេងអ្នកហ៊ោផង ស្អប់អាសំលេងប្រដាល់និងផង»។
Bunthen(1)
ឃឹម ខាន់សោភ័ណ្ឌ បានបញ្ជាក់អារម្មណ៍របស់ខ្លួនថា៖«ខ្ញុំតែងលួចសច្ចាក្នុងចិត្តក្នុងមួយជាតិនេះកុំឲ្យជួបអ្នកប្រដាល់ឲ្យសោះ បើឲ្យយកប្តីជាអ្នកប្រដាល់ទៀតសុខចិត្តនៅព្រៅ តែអ្វីៗមិនដូចដែលខ្ញុំគិតទុកទេ កាន់តែជៀសកាន់តែជួប គេថាស្អប់ជំពប់លើ ឥលូវថាមែនមែន ចិត្តខ្ញុំរាល់ថ្ងៃស្រលាញ់កីឡាប្រដាល់ណាស់ ថែមទាំងបានមនុស្សជាទីស្រលាញ់ ជាអ្នកប្រដាល់ទៀត មិននឹកស្មានថាពីមុនស្អប់ប្រដាល់យ៉ាងខ្លាំងដល់ឥលូវបើប្តីឡើងប្រកួតបើមិនបានទៅជិតរេញគឺនៅមិនសុខឡើយហើយបើមានកូនខ្ញុំនិងឲ្យកូនខ្ញុំក្លាយជាអ្នកប្រដាល់ដូចប៉ាវាចឹង បើសិនជាកូនប្រុស»៕