ផ្អើល​! ពេល​​​ដើរ​ដល់​មុខ​ផ្ទះ​ស្ត្រី​​ចំណាស់ម្នាក់​

ខេត្តកំពង់ស្ពឺ ៖ ស្ត្រី​ចំណាស់​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​ជាប់​ដើមឈើ​មុខ​ផ្ទះ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ២០១៦ ស្ថិត​ក្នុងភូមិ​ព្រៃធំ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ស្ត្រី​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​យឿ​ន រុំ អាយុ​៦៩​ឆ្នាំ មាន​ប្តី​ឈ្មោះ​ស្វាយ​វ៉ិ​ច អាយុ​៦៦​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ ។ បើ​តាម​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ខណៈ​ពួក​គាត់​ចេញពីផ្ទះ ដើម្បី​ទៅ​ប្រកបរ​បរជា​ប្រចាំ ក៏​ស្រាប់តែ​ទៅ​ដល់​មុខ​ផ្ទះ​ស្ត្រី​រង​គ្រោះ  ឃើញ​ស្ត្រី​រង​គ្រោះ​ចង​.​ក​ជាប់​ដើមឈើ​មួយ​ដើម​នៅ​នឹង​មុខ​ផ្ទះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ផ្សេង​ទៀត មក​ចោមរោម​មើល​ហើយ ក៏​បាន​រាយ
ការណ៍​ទៅ​សមត្ថកិច្ច​តែ​ម្តង ។

មន្ត្រី​នគរបាល​មួយ​រូប​បង្ហើប​ថា សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស៊ើបអង្កេត និង​ពិនិត្យ​សព​ស្ត្រី​រង​គ្រោះ​យ៉ាង​យកចិត្តទុកដាក់​បំផុត ។ ក្នុង​នោះ បុរស​ជា​ប្តី​ក៏​ត្រូវ​សមត្ថ​កិ​ច្ ច​ហៅ​មក​ធ្វើការ​សាកសួរ​ផង​ដែរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុរស​ជា​ប្តី​បាន​និយាយ​ថា ប្រពន្ធ​របស់​​គាត់ (​ស្ត្រី​រង​គ្រោះ​) មាន​ជំងឺលើសឈាម និង​ជំងឺ​ជា​ច្រើន​មុខ​ទៀត ដែល​ព្យា​ល​បាល​រាប់​ឆ្នាំ​មក​ហើយ ពុំជា​សោះ ។ ហើយ​មុន​ពេល​កើតហេតុ រូប​គាត់​មិន​បាន​នៅផ្ទះ​នោះ​ទេ គឺ​ទៅ​ផ្ទះ​អ្នក​ភូមិ​ម្នាក់ បន្ទាប់​ពី​ចង​គោ​រួច  ។

ទោះជា​យ៉ាងណា មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មិន​បាន​ជឿ​ថា ស្ត្រី​រង​គ្រោះ​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​នោះ​ទេ ។ ដោយ​អ្នកខ្លះ​លើក​ឡើង​ថា ករណី​នេះ​ស្ត្រី​រង​គ្រោះ​អាច​ត្រូវ​ក្រុម​ដៃដល់​សម្លាប់ ហើយ​យក​សព​ទៅ​ចង​.​ក​ជាប់​នឹង​ដើមឈើ ដើម្បី​បន្លំ​ភ្នែក និង​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ថា ស្ត្រី​រង​គ្រោះ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​។

ទោះបីជា​យ៉ាងណា បន្ទាប់​ពី​ធ្វើ​កោសល្យវិច័យ​យ៉ាង​យកចិត្តទុកដាក់ លើ​សាកសួរ​រួច ពិតជា​ករណី​អត្តឃាត​មែន មិន​មាន​ជាប់​ពាក់​ព័ន្ធ​ករណី​ឃាតកម្ម​ទេ ។