ប្រសាសន៍​សំខាន់ៗ សម្តេច​តេ​ជោ ចំនួន ៥​ចំណុច ពាក់ព័ន្ធ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​

ភ្នំពេញ:
ក្នុងឱកាស​ចែក​សញ្ញាបត្រ​ដល់ និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នៅ​កោះ​ពេជ្រ ថ្ងៃទី ១០ ឧសភា ២០១៦ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើង​នូវ​ប្រសាសន៍​សំខាន់ៗ​ចំនួន ៥ ចំណុច គឺ សិស្ស​និស្សិត​ត្រូវខិតខំ​រៀនសូត្រ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស គឺជា​អាទិភាព​របស់​រា​ជ​រដ្ឋាភិបាល ការប្រើប្រាស់​សិទ្ធិសេរីភាព​គ្រប់យ៉ាង រួមទាំង​សិទ្ធិ​បញ្ចេញមតិ ដំណោះស្រាយ​ទឹកជា​បន្ទាន់ ត្រូវ​បន្តធ្វើ​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ទឹក​។​

​ប្រសាសន៍​សំខាន់ៗ សម្តេច​តេ​ជោ ហ៊ុន សែន ផ្តាំផ្ញើ​ក្នុងឱកាស​ចែក​សញ្ញាបត្រ​ព្រឹក​មិញ​នេះ​

១-​សិស្ស​និស្សិត​ត្រូវខិតខំ​រៀនសូត្រ​បន្តទៀត ព្រោះ​សមត្ថភាព​ចំណេះដឹង​គ្មាន​ដែន​កំណត់​ឡើយ​។​
២-​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស គឺជា​អាទិភាព​របស់​រា​ជ​រដ្ឋាភិបាល ដែល​ដើរ​ស្រប​ជាមួយ​យុ​ទ្ឋ​សាស្ត្រ ទឹក ផ្លូវ និង​ភ្លើង​។​
៣-​ការប្រើប្រាស់​សិទ្ធិសេរីភាព​គ្រប់យ៉ាង​រួមទាំង​សិទ្ធិ​បញ្ចេញមតិ គឺ​ត្រូវមាន​ការទទួលខុសត្រូវ ហើយ​មិនត្រូវ​រំលោភ​លើ​សិទ្ឋិ​អ្នកដទៃ ជាពិសេស​ការបញ្ចេញមតិ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ណ្តា​ប់​ធ្នាប់​សុវត្ថិភាព​សង្គម ដូចជា “​ចលនា​អាវខ្មៅ​” ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នៅ​ទីក្រុង​ភ្នំពេញ​។ អ្នក​ដែល​បាន​ចូលរួម​បោះពុម្ព​អាវ​ផ្សព្វផ្សាយ​ចលនា​នេះ ក៏មាន​ចំណែក​ចូលរួម​ទទួលខុសត្រូវ​ផងដែរ​។​
៤-​តួនាទី​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​ត្រូវតែ​ធានា ថែរក្សា និង​ការពារ​សន្តិភាព ស្ថេរភាព​សង្គម ដើម្បី​ឱកាស​អភិវឌ្ឍ​។ បុគ្គល​ណា​ដែល​ធ្វើ​ខុស គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ ទម្រាំ​មាន​សន្តិភាព​ពេញលេញ​មកទល់ពេលនេះ គឺ​កម្ពុជា​បានធ្វើការ​យ៉ាង​លំបាក​ឡ​បិ​ន និង​បាន​ពលី​ជីវិត​មនុស្ស​ច្រើនណាស់​។​
៥-​នៅពេលនេះ​ដំណោះស្រាយ​ទឹកជា​បន្ទាន់ ត្រូវ​បន្តធ្វើ​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ទឹក រួមទាំង​ការជីក​និង​ស្តារ​ស្រះ បឹង និង​អណ្តូង​គឺត្រូវធ្វើ​ទន្ទឹមគ្នា​៕​