​ទន្តពេទ្យ​ម្នាក់​ត្រូវ​អ្នកជំងឺ​កាលពី ២៥ ឆ្នាំមុន​សម្លាប់ ព្រោះ​ដាក់​ធ្មេញ​ប្រែ​ពណ៌​

6 Videos

កាលពីពេលថ្មីៗនេះ ទន្តពេទ្យចូលនិវត្តន៍នៅស្រុក Guangdong មួយរូបបានស្លាប់ បន្ទាប់ពីត្រូវអតីតអ្នកជំងឺរបស់ខ្លួនចាក់សម្លាប់ ។ ជនរងគ្រោះ លោក Chen Zhongwei អាយុ ៦០ ឆ្នាំ បានស្លាប់ បន្ទាប់ពីទទួលការជួយសង្គ្រោះបន្ទាន់អស់រយៈពេល ៤៣ ម៉ោង ។ យោងតាមសារព័ត៌មាន គេបានដឹងថា លោក Chen បានរងការចាក់កាំបិតចំនួន ៣០ ដង តាំងពីក្បាលដល់ជើង ។ ហេតុការណ៍រន្ធត់នេះបានកើតឡើងនៅផ្ទះរបស់លោក Chen ហើយបន្ទាប់ពីជនល្មើសចាក់ជនរងគ្រោះរួចនោះ រូបគេក៏បានលោតចុះពីលើអគារជាន់ទី ១៨ ដើម្បីធ្វើអត្តឃាត ។ មិនត្រឹមលោក Chen នោះទេដែលទទួលរងរបួសនោះ តែប្រពន្ធលោកក៏រងរបួសដូចគ្នា ហើយអ្នកទាំងពីរក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ផងដែរ ។

​ទន្តពេទ្យ​ម្នាក់​ត្រូវ​អ្នកជំងឺ​កាលពី ២៥ ឆ្នាំមុន​សម្លាប់ ព្រោះ​ដាក់​ធ្មេញ​ប្រែ​ពណ៌​

គេបានដឹងថា ជនល្មើសធ្លាប់ទទួលការព្យាបាលធ្មេញពីជនរងគ្រោះកាលពី ២៥ ឆ្នាំមុន ។ ក្រោយមក ជនល្មើសក៏បានទៅជួបជនរងគ្រោះទាមទារសំណងជារឿយៗ ព្រោះតែធ្មេញដែលដាក់ឲ្យគេមិនល្អ ចេញស្លែ រហូតជនរងគ្រោះសុំជំនួយពីប៉ូលីសទៀតផង ដើម្បីកុំឲ្យជនល្មើសតាមគេញឹកញាប់ពេក ។ យ៉ាងណាក្តី ក្រោយមកក៏មានហេតុការណ៍ដ៏រន្ធត់នេះកើតឡើង ហើយជនល្មើសដែលលោតពីជាន់ទី ១៨ នោះមានរបួសធ្ងន់ធ្ងរ និង ក្រោយពេលព្យាបាលរបួសរួម រូបគេក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចិត្តសាស្ត្រ ។ គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេនៅប្រទេសចិន ដែលកើតមានរឿងរ៉ាវឃាតកម្មចំពោះគ្រូពេទ្យនោះ ៕ ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)