ពលរដ្ឋ​ចោទ​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ថា​រំលោភ​យក​ដី​អាង​ស្តុក​ទឹកអូ​ចំណារ​

ប្រភពព័ត៌មាន​ពី​ខេត្ត​ព្រះសីហនុ បាន​រាយការណ៍​មក​ថា ពេលដែល​មន្ទីរ​ឩ​ស្សា​ហក​ម្ម និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ បាន​ចុះ​អនុវត្តន៍​តាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ឲ្យ​ចុះ​ស្តា​របឹង ស្រះ​អាង​ស្តុក​ទឹក​នានា​ដែលជា​ប្រភពទឹក​ប្រើប្រាស់​របស់​ពលរដ្ឋ​កា​លពី​ពេល​ថ្មីៗ​នេះ​ស្រាប់​តែមាន​បុរស​ម្នាក់​មក​អះអាងថា​ខ្លួន​គាត់​ជា​អនុប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ហើយក៏​ជា​ម្ចាស់​កម្មសិទ្ធិ​ដី ក្នុង​អាង​ស្តុក​ទឹកអូរ​ចំណារ​ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​។​

​ប្រជា​ពល​ដ្ឋ​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា អាង​ស្តុក​ទឹកអូរ​ចំណារ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​តាំងពីដើម​មក ហើយក៏​មិនដែល​មាន​ឯកជន​ណា​យក​ធ្វើជា​កម្មសិទ្ធិ​។ ដូច្នេះ​ប្រសិនបើ​មាន​អ្នក​មក​អះអាងថា​ដី​បឹង​ជា​កម្មសិទ្ធិ​របស់ខ្លួន​វា​ជា​អំពើ​ល្មើសច្បាប់​យ៉ាង​ជាក់ស្តែង​ដែល​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​អ្នកណា​ក៏​ដឹង​ដែរ​ថា​ដី​នៅ​តំបន់​ខាងលើ​ជា​របស់​រដ្ឋ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​មូលដ្ឋាន​អភិរក្ស​ដើម្បី​ធានា​ឲ្យ​បាន​បញ្ចៀស​នូវ​ការខ្វះ​ទឹក​ប្រើប្រាស់​ទៅ​ឆ្នាំ​ខាងមុខៗ​ទៀត​។​

​ចំពោះមុខ​បញ្ហា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ដែល​បាន​បញ្ជាក់ថា​អាង​ស្តុក​ទឹកអូរ​ចំណារ​ជា​កម្មសិទ្ធិ​របស់ខ្លួន​ដោយបាន​មកពី​ការទិញ​ពី​ពលរដ្ឋ​មូលដ្ឋាន​វា​ជា​រឿង​មិន​ត្រឹមត្រូវ​នោះទេ ព្រោះ​ប្រជាពលរដ្ឋ​មូលដ្ឋាន​បានបញ្ជាក់​ថា ដី​នៅ​តំបន់​ជម្លោះ​ជា​របស់​រដ្ឋ​ពួកគាត់​គ្មាន​សិទ្ធិ​លក់ ហើយក៏​មិនបាន​លក់​ឲ្យ​អ្នកណា​ដែរ​។ ដូច​ច្នេះ​គេ​មិនដឹងថា​មន្ត្រី​ខិលខូច​ខាងលើនេះ​គាត់​បាន​ទិញ​ដី​ពី​អ្នកណា ហើយ​ទិញ​ពី​ពេលណា​ដែរ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ បានស្នើ​ឲ្យ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ម​ន្ព្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ គប្បី​សហការគ្នា​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​ឡើងវិញ ព្រោះ​បើ​នៅតែ​បណ្តែតបណ្តោយ​បន្តទៀត មន្ត្រី​ខិលខូច​ប្រាកដជា​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​អស់​មិន​ខាន ហើយ​ប្រជា​ពល​ដ្ឋ​មូលដ្ឋាន​នឹង​ជួប​ការលំបាក​នៅពេល​អនាគត ពិសេស​ខ្វះ​ទឹក​ប្រើប្រាស់​នៅក្នុង​រដូវប្រាំង​៕

IMG-20160508-WA0003