ការ​សិក្សា​ជិត​ ៣០​ ឆ្នាំ​ បង្ហាញ​ថា​ទូរសព្ទ​មិន​បង្ក​​ជំងឺ​មហារីក​ខួរ​ក្បាល​ឡើយ

ការ​សិក្សា​ដែល​ធ្វើ​ឡើង​អស់​រយៈ​ពេល​ ២៩​ ឆ្នាំ​ បាន​បង្ហាញ​ថា​ទូរសព្ទ​មិន​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ជំងឺ​មហារីក​ខួរ​ក្បាល​ឡើយ។

 

ការ​សិក្សា​ជិត​ ៣០​ ឆ្នាំ​ បង្ហាញ​ថា​ទូរសព្ទ​មិន​បង្ក​​ជំងឺ​មហារីក​ខួរ​ក្បាល​ឡើយ

 

ការ​សិក្សា​ដែល​ដឹក​នាំ​ដោយ​លោក​សាស្ត្រចារ្យ​ Simon Chapman នៃ​សកលវិទ្យាល័យ​អូស្ត្រាលី​បាន​រក​ឃើញ​ថា​ ជំងឺ​មហារីក​គ្មាន​ការ​កើន​ឡើង​ក្នុង​រយៈ​ពេល​ ២៩​ ឆ្នាំ​ចុង​ក្រោយ​នេះ​​ ទោះ​បី​ជា​ចំនួន​អ្នក​ប្រើ​ប្រាស់​ទូរសព្ទ​កើន​ឡើង​ក្ដី។

 

ការ​សិក្សា​ដែល​ធ្វើ​ឡើង​​​នៅ​ប្រទេស​អូស្ត្រាលី​នេះ​បាន​បង្ហាញ​ដែរ​ថា នៅ​ឆ្នាំ​ ១៩៩៣​ ​​មាន​មនុស្ស​តែ ​៩​ភាគ​រយ​ នៃ​​ប្រជាជន​​​សរុប​ប៉ុណ្ណោះ​ដែល​មាន​ទូរសព្ទ​ប្រើ​ ហើយ​មក​ទល់​បច្ចុប្បន្ន​នេះ​កើន​ឡើង​ដល់​ ៩០​ភាគ​រយ។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​គេ​ក៏​សង្កេត​ឃើញ​ដែរ​ថា​ កម្រិត​ជំងឺ​មហារីក​ ក្នុង​ចំណោម​មនុស្ស​វ័យ​ ២០-៨៤ឆ្នាំ​ មាន​ការ​កើន​ឡើង​បន្តិច​បន្តួច​ប៉ុណ្ណោះ​សម្រាប់​​ក្រុម​បុរស ចំណែក​ក្រុម​ស្ត្រី​គ្មាន​ការ​កើន​ឡើង​នោះ​ទេ។

 

ការ​សិក្សា​ជិត​ ៣០​ ឆ្នាំ​ បង្ហាញ​ថា​ទូរសព្ទ​មិន​បង្ក​​ជំងឺ​មហារីក​ខួរ​ក្បាល​ឡើយ

 

​​​​​​​​​​​​លោក​ Simon Chapman បាន​មាន​ប្រសាសន៍​ថា​ ទូរសព្ទ​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម​ដែល​មិន​បង្កើត​អ៊ីយ៉ុង​ ដែល​សារធាតុ​នេះ​បច្ចុប្បន្ន​មិន​ប៉ះពាល់​ដល់​ឈាម​ឡើយ​ ហើយ​ការ​រក​ឃើញ​នេះ​ធ្វើ​ឲ្យ​គាត់​ប្រាកដ​ចិត្ត​ថា​ទូរសព្ទ​មិន​ទាក់​ទង​នឹង​ជំងឺ​មហារីក​ឡើយ៕
​​​

ចុច​អាន៖ នៅ​ជប៉ុន​ស្ថានីយ​បញ្ចូល​អគ្គិសនីឡាន​ ​ច្រើន​ជាង​ហ្គារាស​សាំង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​​​