កីឡាករ UFC Conor McGregor ចង់ប៉ះគ្នា ជាមួយអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather

បរទេស៖ កីឡាករ UFC លោក Conor Mcgregor បានបង្ហោះតំរុយជារូបភាពមួយក្នុងបណ្តាញសង្គម Twitter របស់ខ្លួនថា រូបលោកចង់បានការប្រកួត​ជាប្រវត្តិសាស្រ្តមួយជាមួយនឹងអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather។

កីឡាករ UFC ដែលមានសញ្ជាតិអៀរឡង់រូបនេះ បានបង្ហោះរូបភាពមួយជាលក្ខណៈឌឺដង ឈរសម្លឹងទល់មុខគ្នា ជាមួយនឹង Floyd ដោយបានសរសេរថា « MMA Vs Boxing »

ទោះបីជាបានចូលនិវត្តន៏ ក្នុងអាជីពជាអ្នកប្រដាល់ កាលពីខែកញ្ញាឆ្នាំមុនមកក្តី Floyd Maywheather បានជុំរុញអោយមានពាក្យចចារ៉ាម នៃការប្រកួតមួយដែលមិនដែលមានពីមុនមក​ ជាមួយនឹងកីឡករ Conor McGregagor ដោយបាននិយាយថា « អាចទៅរួច វាអាចនឹងកើតឡើង »។

« អ្នកដឹងទេថាវាអាចនឹងកើតឡើង » លោកបាននិយាយ មុនពេលការប្រកួតរវាង Amir Khan និង Saul Alvarez កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុននេះ។

« វាជាឈ្មោះមួយ​ ដែលបាញ់ឆ្ពោះមករកខ្ញុំ ប៉ុន្តែពាក្យចចាមរ៉ាមដែលអ្នកទាំងអស់គ្នាបានលឺពេលនេះ គឺជាពាក្យចចាមរ៉ាម ដែលខ្ញុំផ្តើមវា​ ដែលអាចនឹងមិនមែនជាពាក្យចចាមរ៉ាមតទៅទៀតទេ ចឹងអ្នកទាំងអស់គ្នាត្រៀមខ្លូនទៅ »។

លោកបន្ត « វាអាចជាការប្រកួតរវាងការប្រដាល់ (Boxing) នឹងការវ៉ៃចំបាប់សេរី (MMA Fighter) »។

ទោះជាយ៉ាងណាក៏ដោយ អ្នកប្រដាល់មិនដែលចាញ់រូបនេះ បានសារភាពថា ត្រូវតែចំនាយតម្លៃខ្ពស់សម្រាប់រូបគេ ក្នុងប្រកួតជាមួយនឹង McGregor។

លោកបន្តទៀតថា « គាត់ប្រហែលជាដឹងពីតម្លៃខ្លួនខ្ញុំច្បាស់ណាស់ ដោយសារខ្ញុំធ្លាប់បាននិយាយក្នុងកម្មវិធីទូរទស្សន៍មួយ កាលពីលើកមុន។ គ្រប់ពេលដែលខ្ញុំចេញទៅប្រកួតម្តងៗ តម្លៃនៃការប្រកួតដែលខ្ញុំទទួលបាននោះគឺ ៦៩លានផោន រឺក៏អាចច្រើនជាងនេះ »។

« ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចទាមទារនូវតម្លៃមួយនេះ បានដោយសារតែខ្ញុំ ធ្លាប់បានបំបែកនូវកំនត់ត្រាជាច្រើន ក្នុងវិស័យកីឡាប្រដាល់នេះ » ៕

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កីឡាករ UFC Conor McGregor ចង់ប៉ះគ្នា ជាមួយអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather

កីឡាករ UFC Conor McGregor ចង់ប៉ះគ្នា ជាមួយអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather
រូបភាព៖ ជារូបដែល McGregor បង្ហោះក្នុងបណ្តាញសង្គម Twitter របស់ខ្លួន