Justin ដាក់​មនោសញ្ចេតនា​ដល់​យំ​​បណ្ដើរ​ច្រៀង​បណ្ដើរ​​លើ​ឆាក​ប្រគំតន្ត្រី

ក្នុង​ការ​ប្រគំតន្ត្រី​ទេសចរណ៍​​ពិភពលោក​​ដែល​បន្ត​ដល់​ទីក្រុង Philadelphia ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ដែល​រៀបចំ​នៅសង្វៀន​ Wells Fargo Arena តារា​ចម្រៀង​ Justin Bieber បាន​​ខ្ទប់​មុខ​ហូរ​​ទឹក​ភ្នែក​ អំឡុង​ពេល​សម្ដែង។

 

Justin ដាក់​មនោសញ្ចេតនា​ដល់​យំ​​បណ្ដើរ​ច្រៀង​បណ្ដើរ​​លើ​ឆាក​ប្រគំតន្ត្រី

 

តារា​ចម្រៀង​វ័យ​២២​ឆ្នាំ​បាន​អង្គុយ​​​ច្រៀង​​ផ្ទាល់​នៅ​មុខ​ឆាក​ជាមួយ​អ្នក​គាំទ្រ​ជា​ច្រើន តាម​រយៈ​បទ “Purpose” ដែល​បទ​នេះ​រៀបរាប់​ពី​សាសនា​ដែល​ Justinកំពុង​កាន់។ អំឡុង​សម្ដែង​ម្ចាស់​បទ “What Do You Mean?” បាន​ស្លៀក​សំលៀកបំពាក់​បែប​រលុង​ៗ​ផ្សំ​ជាមួយ​ការ​ច្រៀង​​ដ៏​ពីរោះ ស្រាប់​តែ​មួយ​សន្ទុះ​ក្រោយ​មក​ទឹកភ្នែក​ក៏​បាន​ចេញ​មក​ ប៉ុន្តែ​គេ​ព្យាយាមបិតភ្នែក​​មិន​ឲ្យ​វាហូរ​ចេញ​មកក្រៅ​ទេ។

 

ការ​ដាក់​អារម្មណ៍​រហូត​ដល់​ចេញ​ទឹកភ្នែក​នេះ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង។ Justin ជា​មនុស្ស​ដែល​ជឿ​លើ​ព្រះ​យេស៊ូ​ខ្លាំង ហើយ​ថ្មី​ៗ​កន្លង​ទៅ​គេ​ទើប​តែ​សាក់​រូប​តូច​មួយ​កៀន​ភ្នែក​។ បើ​តាម​សម្ដី​របស់​លោក Jonathan ​ដែល​ជា​អ្នក​សាក់​រូប​នោះ​បាន​ប្រាប់ថា​​វា​គឺ​តំណាង​​នូវ​ជំនឿ​លើ​ព្រះ​យេស៊ូ​ និង​តំណាង​ឲ្យ​​ដំណើរ​ស្វែង​រក​គោល​បំណង​របស់​ព្រះ៕

 

Justin ដាក់​មនោសញ្ចេតនា​ដល់​យំ​​បណ្ដើរ​ច្រៀង​បណ្ដើរ​​លើ​ឆាក​ប្រគំតន្ត្រី

 

 

ចុចអាន៖Justin Bieber ចាក់​សាក់​លើ​ផ្ទៃ​មុខ​​លើក​ដំបូង​ ព្រោះ​ហេតុផល​ពិសេស​មួយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror