ប៊ុត សីហា ឆ្លើយឆ្លង​ស្នេហា​ជាមួយ​នារី​ម្នាក់​ដែល​ធ្លាប់​ជេរ នី រតនា​?

6 Videos

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Buth Seyha ដែលត្រូវគេស្គាល់ច្បាស់ថាជាម្ចាស់ពានរង្វាន់ The voice Cambodia រដូវកាលទី ១ បានបញ្ចេញ ពាក្យសម្ដីឆ្លើយឆ្លងផ្តោះផ្ដងទៅវិញទៅមកជាមួយនារីម្នាក់បែបស្និទ្ធស្នាលមិនធម្មតា តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ នារីម្នាក់នោះ គឺជានារីម្នាក់ដែលធ្លាប់បានជេរ នី រតនា ម្ចាស់ពានរង្វាន់ Cambodian idol កាលពីកន្លងមកទៅវិញ ។

ប៊ុត សីហា ឆ្លើយឆ្លង​ស្នេហា​ជាមួយ​នារី​ម្នាក់​ដែល​ធ្លាប់​ជេរ នី រតនា​?

តួអង្គស្រីដែល ប៊ុត សីហា ផ្តោះផ្ដងសម្ដីក្នុងន័យមិនធម្មតាជាមួយនោះមានឈ្មោះក្នុងហ្វេសប៊ុកថា Laksmey Angel ដែលដំបូងឡើយនារីម្នាក់នេះបានលើកឡើងអំពីទំនាក់ទំនងរវាងរូបនាង និង ប៊ុត សីហា ថាអ្នកទាំងពីរ មានទំនាក់ទំនងលើសពីស្នេហាទៅទៀត គឺមានភាពស្និទ្ធស្នាលគ្នាខ្លាំងតែម្ដង ។ ចំណែកឯ ប៊ុត សីហា វិញក៏បាន ឆ្លើយតបទៅវិញលើបណ្ដាញសង្គមទទួលស្គាល់នូវទំនាក់ទំនាក់ទំនងនេះដែរថា ទំនាក់ទំនងរបស់អ្នកទាំងពីរ វាលើសពី Fan និង Idol ហើយក៏លើសពីសង្សារទៀតផង ។

ប៊ុត សីហា ឆ្លើយឆ្លង​ស្នេហា​ជាមួយ​នារី​ម្នាក់​ដែល​ធ្លាប់​ជេរ នី រតនា​?

គួរបញ្ជាក់នារីដែលបង្ហាញភាពស្និទ្ធស្នាលបែបផ្អែមល្ហែមជាមួយ ប៊ុត សីហា នេះ គឺធ្លាប់បានជេរ នី រតនា កប់ៗ មាត់តាមបណ្ដាញសង្គមហ្វេសប៊ុករហូតដល់មានប្រតិកម្មតបតយ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្ររបស់ នី រតនា ទៀតផង ៕ ភូមិន្ទ