ព្រមានគ្រោះថ្នាក់ទឹកនោមផ្អែមពីទឹកក្រូច

​ការស្រាវជ្រាវ​តាមដាន​របប​ទទួលទាន​របស់​មនុស្ស ៣៥០.០០០​នាក់ នៅ​៨​ប្រទេស ទ្វីបអឺរ៉ុប គឺ​អង់គ្លេស អាល្លឺម៉ង់ ដា​ណឺ​ម៉ាក អេ​ស្ប៉ា​ញ ស៊ុយអែត បារាំង អ៊ីតាលី ហុ​ល្លង់ បង្ហាញថា ការបន្ថែម​ទឹកក្រូច​មាន​ហ្គាស​១​កែវ នោះ​ហានិភ័យ​ទឹកនោមផ្អែម​នឹង​កើន​ ២២% ។​ពួក​អ្នកស្រាវជ្រាវ​រកឃើញថាការ បង្កើន​បន្ថែម​១២ ounce (340ml) ភេសជ្ជៈ​មាន​ស្ករ​ប្រហាក់ប្រហែល​ទឹក​កូកាកូឡា ឬ​ប៉ិ​ប​ស៊ី​១​កំប៉ុង នឹងធ្វើ​ឲ្យ​កើន​១/៥​ហានិភ័យ​កើត​ជំងឺ​ទឹកនោម ផ្អែម​ប្រៀប​នឹង​អ្នក​១​ខែ​ផឹក​តែមួយ​កំប៉ុង ឬ​តិចជាង ។​​លទ្ធផល​របស់​ការស្រាវជ្រាវ​ក៏​ស្រប​ជាមួយ​ការស្រាវជ្រាវ​មុននេះ នៅ​អាមេរិក​ដែល​ចាត់ទុកថាភេស ជ្ជៈ​មាន​ស្ករ​ពាក់ព័ន្ធ​យ៉ាងច្បាស់​លាស់​ជាមួយ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ និង​ការឡើង​ទម្ងន់ ។ ​

ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ជា​ជំងឺ​យូរអង្វែង ដោយសារ​ស្ថានភាព​ប្រឆាំងនឹង​អាំង​ស៊ុយ​លីន ឥទ្ធិពល​ដល់​មនុស្ស​ប្រមាណ​២,៩​លាន​នាក់​នៅ​អង់គ្លេស ហើយ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) វា​ឥទ្ធិ ពល​ដល់​មនុស្ស​ជាង​៣១០​លាន​នាក់​លើ​ទូទាំង​ពិភពលោក ។ ​Patrick Wolfe ជំនាញការ​១​រូប​មកពី​សាកលវិទ្យាល័យ College London មិន​ចូល រួម​ក្នុងការ​ស្រាវជ្រាវ ក៏​ឲ្យ​ដឹង​ដែរ​ថា លទ្ធផល​គឺ​ច្បាស់លាស់​បំផុត ទឹកក្រូច​ពុំមាន​តម្លៃ​ជីវជាតិ និង​មិនល្អ​សម្រាប់​សុខភាព ។ ប៉ុន្តែ ទទួលទាន​ទឹក​ផ្លែឈើ​នេះ​មិន​ពាក់ព័ន្ធ​ដល់​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម ។​​ ការស្រាវជ្រាវ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី The Journal Diabetologia ៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត

  • ព្រមានគ្រោះថ្នាក់ទឹកនោមផ្អែមពីទឹកក្រូច已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:សុខភាព
Tags: