វីធី ធ្វើឱ្យប្រអប់ជើង សស្អាត ភ្លឺរលោង និង គ្មានក្លិន

ប្រអប់ជើង មានសុខភាពល្អ អាចជួយឱ្យ អ្នកមានអារម្មណ៍ស្រស់ថ្លា រីករាយ និង ជឿជាក់លើខ្លួនឯង នៅពេលអ្នកពាក់ ស្បែកជើង មើល ឃើញជើងរបស់អ្នក សស្អាត មានសុខ ភាពល្អ។ ខាងក្រោមនេះ ជាវិធី មួយចំនួន ជួយឱ្យប្រអប់ជើង របស់អ្នក មានសុខភាពល្អ៖
១/​ សំអាត៖ ដុះលាង សំអាត ជើងរបស់អ្នក ជារៀងរាល់ថ្ងៃ ជាមួយនឹងទឹកសាប៊ូ ដោយត្រាំ ជើងនៅក្នុងទឹកសាប៊ូ ហើយដុះសំអាត ឱ្យសព្វ ទាំង បាតជើង ម្រាមជើង និង ក្រចកជើង។
២/​ សម្ងួតជើង៖ ក្រោយពី ដុះលាង សំអាត បានល្អហើយ អ្នកត្រូវជូតជើង របស់អ្នកឱ្យស្ងួត នៅចន្លោះ ម្រាមជើង និមួយៗ របស់អ្នក។ ពិសេស ត្រូវជូតសំអាត កំទេចធូលី នៅជាប់ជើង របស់អ្នកចេញឱ្យស្អាត ព្រោះថា វាអាចបង្ក ឱ្យមានបាក់តេរី និង ធ្វើឱ្យជើងមានក្លិនស្អុយ។៣/ ស្រោមជើង៖ ពាក់ស្រោមជើង ផលិតពីសាច់អំបោះ ឬ រោមសត្វ ព្រោះវា អាចបឺតយកញើសសើម នៅជាប់ជើង និង ធ្វើឱ្យជើង របស់អ្នក អាចស្រូបយកខ្យល់ចេញចូលបានស្រួល។ មួយវិញទៀត វាអាចជួយការពារជើង មិនឱ្យមានជំងឺទឹកស៊ីជើង។
៤/ ស្បែកជើង៖ មិនត្រូវពាក់ស្បែកណា ដែលចង្អៀតខ្លាំងពេកទេ វាអាចធ្វើឱ្យជើងហប់ ងាយនឹងបើកញើស ដែលបង្កឱ្យមានក្លិនស្អុយ។ ម្យ៉ាងវិញទៀត មិនត្រូវពាក់ ស្បែកជើងដដែល ជារៀងរាល់ថ្ងៃ នោះទេ យ៉ាងហោចណាស់ ត្រូវមានស្បែកជើង ២គូ សំរាប់ផ្លាស់ប្តូរ៕

ប្រភព៖ iknow

  • វីធី ធ្វើឱ្យប្រអប់ជើង សស្អាត ភ្លឺរលោង និង គ្មានក្លិន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:សុខភាព
Tags: