ឃាត់​ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់ ​និង​ជួញដូរ​គ្រឿងញៀន​

ឃាត់​ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់ ​និង​ជួញដូរ​គ្រឿងញៀន​



ព្រៃវែង ៖ មន្ត្រី​អាវុធហត្ថ​ស្រុក​ស្វាយ​អ​ន្ទ​រ​ សហការ​ជាមួយ​មន្ទីរ​យុត្តិធម៌​ខេត្ត​ព្រៃវែង​ បាន​បង្ក្រាប​ និង​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​។

កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែ​ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង១៥​និង​៥០​នាទី ​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្វាយ​អ​ន្ទ​រ​ សហការ​ជាមួយ​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្តព្រៃវែង​ បាន​ធ្វើការ​ឃាត់​ខ្លួន​យុវជន​ម្នាក់​ឈ្មោះ សាន យុន​លី ​ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ឡើក​ ឃុំ​អង្គរ​ទ្រេត​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្ត​ព្រៃវែង ខណៈ​ពេល​ដែល​ជនសង្ស័យ​កំពុងតែ​រង់ចាំ​ចែកចាយ​គ្រឿងញៀន​ ត្រង់​ចំណុច​ខាងមុខ​សាលារៀន​អង្គរ​ទ្រេត​ ស្ថិត​ក្នុង​ឃុំ/ស្រុក​ខាង​លើ។

​ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ​ដែរ​ លោក​ឧត្ដមសេនីយ៍ត្រី ​ម៉ែន ស៊ីប៊​ន​ មេបញ្ជាការ​កង​រាជ​
អាវុធ​ហត្ថ​ខេត្ត​ព្រៃវែង​ បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា ​ក្រោយពេល​ឃាត់ខ្លួន ​កម្លាំង​អាវុធហត្ថ​ដកហូត​បាន​ទូរស័ព្ទ​៣​គ្រឿង ​ម៉ូតូ​ឌ្រី​ម​សង់​C125 ​ពណ៌​ខ្មៅ​១​គ្រឿង​ ពាក់​ស្លាក​លេខ​1AM.6480 ​និង​ថ្នាំញៀន​ពណ៌ស១កញ្ចប់​តូច​។​

បច្ចុប្បន្ន ​ជនសង្ស័យ​កំពុងតែ​ឃាត់ខ្លួន​នៅ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រៃវែង ​ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រៃវែង​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

ឃាត់​ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់ ​និង​ជួញដូរ​គ្រឿងញៀន​