រសៀល​នេះ មាន​ករណី​ចាប់ជំរិត​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​អម្រឹត​នៅ​ស្រុក​ឈូក

ខេត្តកំពត​ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​«​អម្រឹត​» បាន​ត្រូវ​ជន​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ចាប់​ចូល​ក្នុងផ្ទះ នៅ​ក្នុង​ឃុំ​ត្រមែង ស្រុក​ឈូក នៅ​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​១០ ឧសភា ២០១៦ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មក​ដល់​ម៉ោង​២​និង​២៥​នាទី​រសៀល​ថ្ងៃ​អង្គារ​ដដែល​នេះ សមត្ថកិច្ច​កំពុង​ឡោម​ព័​ទ្ឋ​ផ្ទះ​ជនសង្ស័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​ជា​បន្តបន្ទាប់​នៅ​ពេល​បន្តិចទៀត​នេះ ៕