ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ចែកចាយ​នឹង​ប្រើប្រាស់​គ្រឿងញៀន​

ព្រៃវែង:
 កម្លាំង​អាវុធហត្ថ​បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជន​ង្ស័​យ​ជា​មុខសញ្ញាចែកចាយ​នឹង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ថ្ងៃរសៀល ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​អង្គរ​ទ្រេត ឃុំ​អង្គរ​ទ្រេត ស្រុកស្វាយ​អ​ន្ទ ខេត្តព្រៃវែង​។​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ចែកចាយ​នឹង​ប្រើប្រាស់​គ្រឿងញៀន​

 ជនសង្ស័យ ឈ្មោះ សាន ឈុនលី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​តា​ឡើ​ក ឃុំ​អង្គរទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ​។​ហេតុការណ៍​ចុះ​ប​ង្ក្រា​នេះ ធ្វើឡើង​ដោយមាន​ការចូលរួមពី​កម្លាំង​ស្រុក​ស្វាយ​អ​ន្ទ​រ​សហការ​ជាមួយ​កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​បានចុះបង្ក្រាប​ករណី​ចែកចាយ​និង​ប្រើ​​ប្រាស់​គ្រឿងញៀន​១​លើក ឃាត់ខ្លួន​និងដកហូត​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១​កញ្ចប់​តូច ទូរ​សព្ទ័​៣​គ្រឿង ម៉ូតូ​សេ​១២៥១​គ្រឿង ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​.AM6480​។​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ចែកចាយ​នឹង​ប្រើប្រាស់​គ្រឿងញៀន​

​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ត្រូវបាន​បញ្ជូន​ខ្លួន​មកកាន់​ទីស្នាក់ការ​អាវុធ​ហត្ថ​ខេត្ត ដើម្បី​កសាងសំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕R​