កាកបាទក្រហមកម្ពុជាទទួលបានថវិកាជាង ១៣លានដុល្លារ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួប ១៥៣ឆ្នាំ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួបនាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦នេះ កាកបាទក្រហមកម្ពុជាទទួលបានថវិកាជាង ១៣លានដុល្លារអាមេរិក ពីសម្បុរសជន ដើម្បីរួមវិភាគទានទ្រទ្រង់សកម្មភាពមនុស្សធម៌នៅកម្ពុជា ជាពិសេសជួយដល់ជរងគ្រោះ ជនទីទ័លក្រ ខ្វះទីពឹង និងកំពុងជួបទុក្ខលំបាកនៅក្នុងជីវភាព។ សកម្មភាពជួយទ្រទ្រង់សកម្មភាពមនុស្សធម៌នេះ ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សប្បុរសជន ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានេះ មានចាប់ពីមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា រហូតដល់ក្រុមហ៊ុនឯកជនផងដែរ។ បើតាមការប្រកាសឲ្យដឹងក្នុងកម្មវិធីនាព្រឹកមិញ បានឲ្យដឹងថា ថវិកា ទទួលបានពីសប្បុរសជនមានចំនួនសរុប ១៣,៤៣១,៦៦៨ដុល្លារអាមេរិក។ ក្នុងនោះក្រុមហ៊ុនបុរីពិភពថ្មីរបស់អ្នកឧកញ៉ា ហុង ពីវ បានធ្វើការបរិច្ចាគច្រើនជាងគេ មានទឹកប្រាក់រហូតដល់ ១លាន ២សែន ៨ម៉ឺនដុល្លារអាមេរិក។ ការចូលរួមឧបត្ថម្ភដល់សកម្មភាពមនុស្សធម៌ បាននាំឲ្យមានការវាយតម្លៃ និងកោតសរសើរច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ តែអ្វី ដែលធ្វើឲ្យស្ងើចសរសើរកាន់តែខ្លាំងថែមទៀតនោះ គឺការចូលរួមបរិច្ចាគថវិកា ៥០០ដុល្លារ ពីសំណាក់លោក ចាប តូ ជនពិការភ្នែកទាំងសងខាង និងជាប្រធានសមាគមសំនៀងជនពិការ។ ស្ងើចសរសើរដោយសារគេមើលឃើញថា លោក ចាប […]