នាយឧត្តមសេនីយ៍ នេត សាវឿន៖ មន្រ្តីនគរបាល ដែលក្លែងឯកសារខុសច្បាប់ ត្រូវបកសក្តិ និងបញ្ជូនទៅតុលាការ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រកាសចាត់វិធានការចំពោះ មន្រ្តីនគរបាលរូបណា ដែលហ៊ានក្លែងឯកសារខុសច្បាប់ ដូចជា សៀវភៅគ្រួសារ សៀវភៅស្នាក់ និងអត្តសញ្ញាណប័ណ្ណ ត្រូវទទួលទោសតាមច្បាប់ ដោយមិនមានការលើកលែងឡើយ។ នាយឧត្តមសេនីយ៍ នេត សាវឿន ថ្លែងដូចនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៩សណន របស់ក្រសួងមហាផ្ទៃ ស្តីពីវិធានការគ្រប់គ្រង និងបែងចែកប្រាក់ចំណូលពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា «នៅរាជធានីភ្នំពេញប៉ុន្មានថ្ងៃកន្លងទៅនេះ មានអនុប្រធានប៉ុស្តិ៍មួយរូប នៅខណ្ឌមានជ័យ បានទៅធ្វើត្រាមូល និងត្រាឈ្មោះអធិការក្លែងក្លាយ ទៅធ្វើសៀវភៅគ្រួសារ យកលុយ៨០ដុល្លារ ។ ការហ៊ានធ្វើក្លែងក្លាយបែបនេះគឺជា បទល្មើសពេញទី ដូច្នេះត្រូវបញ្ជូនទៅតុលាការ គ្មានការយោគយល់អ្វីនោះទេ»។ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថាវាជាបញ្ហាធ្ងន់ធ្ងរ បើនគរបាលចូលរួមជាមួយក្រុមចោរ ចូលរួមលក់គ្រឿងញៀន ដូច្នេះមិនមានការអប់រំអ្វីទេ គឺមានតែបញ្ជូនទៅតុលាការដាក់គុកតែម្តង។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យស្នងការរាជធានី […]