យុទ្ធសាស្ត្រ​បង្កើន​ប្រាក់​ចំណូល​ទ្វេ​ដង​

សម្រាប់​ប្រិយមិត្ត​ដែលជា​អ្នកជំនួញ​តែងតែ​ប្រាថ្នា​ចង់​បាន​​នូវ​​ប្រាក់​ចំណូល​​កើន​​ជា​​លំដាប់ បើ​ដូច្នោះ តើ​​ត្រូវ​ធ្វើ​​ដូច​ម្តេច? ខាង​ក្រោម​​​​នេះ ជា​​យុទ្ធសាស្ត្រ​​មួយ​ចំនួន​​ ដើម្បី​​បង្កើន ​​​​ប្រាក់​ចំណូលទ្វេ​ដង​៖​

១.ផ្តោត​ថាមពល​លើ​កិច្ច​ការដែល​ផ្តល់​គុណ​តម្លៃ​ខ្ពស់ ៖ ក្បួន 80/20 ចែងថា​កិច្ច​ការដែល​យើង​ធ្វើ​គឺមាន​តែ20% ប៉ុណ្ណោះ​ដែល​បង្កើត​ប្រាក់​ចំណូល​ភាគច្រើន​ដល់​យើង ចំណែកឯ 80% ទៀត​បង្កើត​ប្រាក់ចំណូល​បាន0% ប៉ុណ្ណោះ​នៃ​ប្រាក់ចំណូល​សរុប។ ដូច្នេះ​ដើម្បី​បង្កើន​​ប្រាក់​ចំណូល​​ឲ្យ​​បាន​​កាន់​តែ​ច្រើនឡើង គេ​គួរ​យកចិត្តទុកដាក់​ធ្វើ​កិច្ចការ 20% ដែល​ផ្តល់​គុណ​តម្លៃ​ខ្ពស់​នោះ​ឲ្យ​បាន​កាន់តែ​ច្រើនឡើង​និង​មាន​ប្រសិទ្ធភាព​ឡើង។ ចំណែក​កិច្ចការ 80% ទៀត គេ​គួរ​កាត់បន្ថយ ឬ​ទម្លាក់​ឲ្យ​ថ្នាក់ក្រោម​ជួយ​ធ្វើ ឬ​ជៀសវាង​កុំ​ធ្វើ។ ចូរ​ព្យាយាម​ធ្វើបែបនេះ​ជា​ដរាប នោះ​ចំណូល​របស់​អ្នក​មុខតែ​នឹង​កើន​ទ្វេដង។

២.ខ្ចី​កម្លាំង​គេ​ប្រើ ៖ មានន័យថា​ខ្ចីប្រាក់​គេ​ប្រើ ខ្ចី​ពេលវេលា​គេ​ប្រើ ខ្ចី​ចំណេះ​គេ​ប្រើ ឬ​ខ្ចី​បទពិសោធន៍​អំពី​ជោគជ័យ​និង​បរាជ័យ​គេ​ប្រើ គឺ​ចេះ​ស្រូប​ទាញយក​ចំនុច​សំខាន់​ដែល​មានគុណ​តម្លៃ​សម្រាប់​កិច្ច​ការខ្លួន​មកប្រើប្រាស់ បូកផ្សំ​និង​ធនធាន​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​ទទួល​បាន​​ជោគជ័យ​កាន់តែ​ធំធេង​ឡើង។

៣.បង្កើនល្បឿន ៖ គ្រប់​កិច្ច​ការដែល​អ្នកធ្វើ ចូរ​ធ្វើ​វា​ឲ្យ​បាន​កាន់តែ​លឿន​ជាង​មុន​ជា​ដរាប។

៤.បង្កើត​ក្រុមការងារ ៖ ដើម្បី​បង្កើន​ថាមពល​ឆ្ពោះទៅរក​គោលដៅ អ្នក​ត្រូវ​ចេះ​ចាត់ចែង​ចងក្រង​ក្រុមការងារ។ ថាមពល​ការងារ​ជា​ក្រុម​ដែល​បណ្តុំ​ទៅដោយ​សមត្ថភាព​និង​ជំនាញផ្សេងៗគ្នា គឺជា​កម្លាំង​ដ៏​សំខាន់​នាំ​ឆ្ពោះទៅរក​ជោគជ័យ។ រូបមន្ត​ទាំង​បួន​ខាងលើ​មាន​លក្ខណៈសាមញ្ញ ងាយ ស្រួល​និយាយ តែ​អាច​នឹង​ពិបាក​អនុវត្តន៍។ ហេតុនេះ គេ​ត្រូវតែមាន​សេចក្តី​អំណត់ និ​តតាំង​ចិត្ត​អនុវត្តន៍​ខ្ជាប់ខ្ជួន​ទើប​ទទួលបាន​ផល៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត