ចំណុច​សំខាន់ៗ​ដែល​គួរ​អនុវត្ត​ ដើម្បី​រស់នៅ​​​ក្នុង​ជីវិត​​ស៊ីវិល័យ​ ​​ដោយ​​ចំណាយ​លុយ​តិច

អ្នកមិនចាំបាច់ត្រូវមានលុយច្រើនដើម្បីរស់នៅបែបអ្នកមាននោះទេ។ អ្នកក៏មិនចាំបាច់ចាំត្រូវធ្វើការងារធំនោះទេ។ វាអាស្រ័យលើរបៀបដែលអ្នកចំណាយលុយ។ អនុវត្តវិធីខាងក្រោមនេះអ្នកអាចរស់នៅបែបអ្នកមានបាន។

ចំណុច​សំខាន់ៗ​ដែល​គួរ​អនុវត្ត​ ដើម្បី​រស់នៅ​​​ក្នុង​ជីវិត​​ស៊ីវិល័យ​ ​​ដោយ​​ចំណាយ​លុយ​តិច

១)ត្រូវគិតលើគុណភាពច្រើនជាងបរិមាណ៖ មិនថាអ្នកទិញឬជ្រើសរើសរបស់អ្វីទេ អ្នកគួរជ្រើសរើសវត្ថុដែលមានគុណភាព។ ការទិញរបស់ថ្លៃៗមិនមែនន័យថាអ្នកចំណាយច្រើននោះទេ។ ដូច្នេះហើយ ការជាវនូវទំនិញដែលមានគុណភាពអាចជួយសន្សំលុយដែលអ្នកនឹងស្មានមិនដល់។

២) ការញុាំអាហារពេលថ្ងៃ៖ ប្រសិនជាអ្នកជាមនុស្សដែលចូលចិត្តពិសាអាហារនៅខាងក្រៅ អ្នកគួរតែជ្រើសរើសអាហារពេលថ្ងៃជាជាងអាហារពេលល្ងាចព្រោះថាតម្លៃមានលក្ខណៈថោកជាង។ ម៉្យាងវិញទៀត ម្ហូបក៏មិនអន់ដែរ។

៣) ហាត់ប្រាណ៖ អ្នកអាចហាត់ប្រាណបានដែលមិនចំណាយប្រាក់កាក់អ្វីទាំងអស់ ដូចជារត់ ដើរ ជិះកង់ ហែលទឹកជាដើម វាអាស្រ័យទៅលើទីតាំងដែលអ្នករស់នៅ។ បន្ថែមពីនេះទៀត ទេសភាពនៅខាងក្រៅមានលក្ខណៈស្រស់ស្អាតជាងសសរផ្ទះរបស់អ្នក ឬក្លឹបហាត់ប្រាណមួយចំនួន។

៤) រ៉ូមែនទិច៖ អ្នកមិនចាប់ត្រូវញុាំអាហារពេលល្ងាចឬមើលគុនបានហៅថារ៉ូមែនទិចនោះទេ។អ្នកអាចនាំមនុស្សពិសេសទៅដើរលេងនៅខាងក្រៅដោយអាហារពេលល្ងាចដ៏សាមញ្ញមួយនៅក្រោមព្រះច័ន្ទ។ ការធ្វើបែបនេះ គឺអាចចំណាយតិច តែក៏ទទួលបានភាពរីករាយផងដែរ។

៥) ធ្វើអ្វីថ្មី៖ ប្រសិនជាអ្នកចង់រាប់អានមិត្តភ័ក្ដិថ្មីឬធ្វើអ្វីដែលថ្មីនៅក្នុងទីក្រុងរបស់អ្នក អ្នកអាចស្វែងរកកម្មវិធីដែលអ្នកចូលរួមបាន ក្លឹបសម្រាប់អានសៀវភៅជាដើម។ ដូច្នេះហើយអ្នកមិនត្រឹមតែអាចធ្វើអ្វីដែលប្លែកៗនោះទេ អ្នកអាចរាប់អានមិត្តភ័ក្ដិថ្មីៗទៀតផង។

៦) ឆុងកាហ្វេនៅផ្ទះ៖ នៅតាមហាងមួយចំនួនកាហ្វេអាចមានតម្លៃថ្លៃខ្លាំង។ ប្រសិនជាអ្នកចង់ផឹកកាហ្វេជាមួយនឹងអាហាររបស់អ្នកនៅផ្ទះ អ្នកអាចឆុងខ្លួនឯងបាន។ វិធីនោះអាចជួយសន្សំលុយបានយ៉ាងច្រើន។

៧) ការជ្រើសរើសកន្លែងស្នាក់នៅ៖ ពេលអ្នកទៅដើរលេងនៅក្រៅប្រទេស សណ្ឋាគារមិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកទេ។ មុននឹងធ្វើការសម្រេចចិត្ត អ្នកគួរតែចូលទៅគេហទំព័រអោយបានច្រើនដើម្បីទទួលបានតម្លៃដ៏ល្អមួយ។

៨) ដំណើរកម្សាន្តរយៈពេលខ្លី៖ អ្នកមិនចាំបាច់ដើរលេងរយៈពេលវែងនោះទេ អ្នកអាចដើរកម្សាន្តរយៈពេលខ្លីបាន។ ដំណើរកម្សាន្តរយះពេលខ្លីក៏អាចជួយសម្រួលដល់កិច្ចការរបស់អ្នកដែល៕

ប្រភព៖ bizkhmer

អ្នកនឹងចូលចិត្ត

  • ចំណុច​សំខាន់ៗ​ដែល​គួរ​អនុវត្ត​ ដើម្បី​រស់នៅ​​​ក្នុង​ជីវិត​​ស៊ីវិល័យ​ ​​ដោយ​​ចំណាយ​លុយ​តិច已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: