Vardy ប្រាប់​អាថ៌កំបាំង​ដែល Leicester ឈ្នះ Premier League

Jamie Vardy បាន​ទម្លាយ​ប្រាប់​អាថ៌កំបាំង​ដែល​រូបគេ​ និងមិត្តរួមក្រុមអាច​ជួយ Leicester ឈ្នះ​ពាន Premier League នោះ​ដោយសារ​តែ​លោក Claudio Ranieri ផ្ដល់​វិស្សមកាល​រយៈ​ពេល​ខ្លី​មួយ​ដល់​កីឡាករ​ទាំងអស់។

 

Vardy ប្រាប់​អាថ៌កំបាំង​ដែល Leicester ឈ្នះ Premier League

 

បើ​តាម​ការ​អះអាង​របស់ Vardy ដដែល លោក Ranieri បាន​អនុញ្ញាត​ឲ្យ​កីឡាករ​ក្នុង​ក្រុម​ដើរ​លំហែកាយ មួយ​សប្ដាហ៍​មុន​ការ​ប្រកួត Premier League ហើយ​រូបគេ​សម្រេច​ទៅ​កម្សាន្ត​នៅ​ទីក្រុង ឌុយបៃ។

 

 

កាល​ពី​ខែ​កុម្ភៈ Leicester City បាន​បំបាក់​ក្រុម Manchester City និង Liverpool តែ​ភ្លាត់​ស្នៀត ចាញ់ Arsenal នៅ​ចុង​ម៉ោង។ ការ​ប៉ះ​ក្រុម​ខ្លាំង​ផ្ទួនៗ ធ្វើ​ឲ្យ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​សម្រេច​ឲ្យ​កីឡាករ ទាំងអស់ មាន​ពេល​សម្រាក​ខ្លះ។ យុទ្ធសាស្ត្រ​នេះ​ពិតជា​ទទួល​ផល ដោយសារ​ចាប់​ពី​ថ្ងៃ​នោះ​មក Leicester City មិន ដែល​ចាញ់​១​ប្រកួត​សោះ ពោល​មាន​ត្រឹម​តែ​ស្មើ​និង​ឈ្នះ​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​ពួកគេ​វ៉ា​ដាច់ Spurs លើក​ពាន Premier League តែ​ម្តង៕

 

Vardy ប្រាប់​អាថ៌កំបាំង​ដែល Leicester ឈ្នះ Premier League

 

Vardy ប្រាប់​អាថ៌កំបាំង​ដែល Leicester ឈ្នះ Premier League

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ The Sun