៥ ចំណុច ដើម្បី​លក់​ផ្ទះ​បាន​លឿន ហើយ​មាន​តម្លៃ​ខ្ពស់​

៥ ចំណុច ដើម្បី​លក់​ផ្ទះ​បាន​លឿន ហើយ​មាន​តម្លៃ​ខ្ពស់​

១. រៀបចំ​ឯកសារ​ឲ្យ​ហើយ​
​ពេល​គេ​មាន​ចំណាប់អារម្មណ៍​លើ​ផ្ទះ​របស់​អ្នក គេ​ប្រាកដជា​ចង់ដឹង ឬ​មើល​ឯកសារ​ផ្ទះ ថា​តើ​គ្រប់គ្រាន់ ហើយ​ត្រឹមត្រូវ​ដែរឬទេ​? ដូច្នេះ បើ​អ្នក​មិន​បាន​រៀបចំ​ទុកជាមុន គេ​អាច​បាត់បង់​ទំនុកចិត្ត ហើយ​តម្លៃ និង​រយៈពេល​នៃ​ការទិញ ប្រហែលជា​ត្រូវ​ពន្យារ​ពេល​ដូច​គ្នា​។​

២. វិធី​លក់​
​សាមញ្ញ គឺ​ងាយ​លក់​។ បើ​ចង់​ដាក់​ស្លាក​លក់ កុំ​ធ្វើ​វាឲ្យ​រញ៉េរញ៉ៃ ឬ​ពិបាក​មើល​ពេក សំខាន់​គឺ​ដាក់​លេខ​ទូរស័ព្ទ និង​តម្លៃ​។​

៣. ប្រាប់​ការពិត​
​ភាពស្មោះត្រង់ អាច​នឹង​ធ្វើឲ្យ​អ្នកទិញ​សប្បាយចិត្ត ហើយ​ទុកចិត្ត​លើ​អ្នក​។ បើ​មាន​បញ្ហា​ណាមួយ កើតមាន​ក្នុង​ផ្ទះ​របស់​អ្នក អ្នក​ត្រូវ​ប្រាប់​អ្នក​ទិញ​ជាមុន ដូចជា ផ្លូវ​លិច​ទឹក ឬ​មាន​សម្លេង​រំខាន​។​ល​។​

៤. កែលម្អ​បន្តិច​
​ពេល​អ្នក​នៅ​ទីនោះ អ្នក​ប្រហែលជា​មិន​ចង់​កែលម្អ ឬ​ផ្លាស់ប្តូរ​អ្វី​ច្រើន​នោះទេ ប៉ុន្តែ បើ​អ្នក​ចង់​លក់​វា​ចេញ អ្នក​គួរតែ​សម្អាត និង​ជួសជុល​វា​បន្តិចបន្តួច ដូចជា ទ្វារ ទុយោ​ទឹក និង​លាបថ្នាំ​ពណ៌​ជាដើម​។​

៥. សម្អាត​ផ្ទះ​
​ផ្ទះ​ដែល​គេ​ចង់​ទិញ ត្រូវតែ​មាន​សោ​ភណ្ឌ​ភាព ដូច្នេះ អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​ជូត​សម្អាត និង​តុបតែង​កន្លែង​មួយចំនួន ដើម្បី​មើល​ទៅ​ទាក់ទាញ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។