៩ ចំណុច ដើម្បី​ក្លាយជា “​អ្នកជំងឺ​ដ៏​ល្អ​”

៩ ចំណុច ដើម្បី​ក្លាយជា “​អ្នកជំងឺ​ដ៏​ល្អ​”

​អ្នកជំងឺ​ល្អ មានន័យ​ថា អ្នកជំងឺ​បាន​ធ្វើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ ហើយ​ខិតខំ​ស្វែងយល់ ពី​ជំងឺ​របស់​ខ្លួន​បន្ថែម ដើម្បី​អាច​ឆាប់​ជា​ពី​ជំងឺ ហើយ​សុខភាព ក៏​ល្អ​ទៅ​តាម​នោះ​ដែរ​។​

១. កត់ត្រា​រោគសញ្ញា និង​ផលវិបាក​នានា ឲ្យ​គ្រូពេទ្យ​បាន​ដឹង​ច្បាស់ ដើម្បី​ងាយស្រួល​ព្យាបាល​ជំងឺ​។​

២. ស្រាវជ្រាវ​ព័ត៌មាន​បន្ថែម ដើម្បី​ងាយស្រួល និង​ឆាប់រហ័ស ពេល​ទទួល​ការព្យាបាល ដូចជា ពេល​ថត MRI ឬ​សុង​ក្រពះ​ជាដើម​។​

៣. ត្រូវ​សហការ​ជាមួយ​គ្រូពេទ្យ ដោយ​មិន​លាក់លៀម​អ្វី​ទាំងអស់​

៤. ឆ្លើយ​សំណួរ​របស់​គ្រូពេទ្យ ដោយ​ស្មោះត្រង់ ដើម្បី​គ្រូពេទ្យ​អាច​សិក្សា ហើយ​ផ្តល​ការព្យាបាល ដ៏​មាន​ប្រសិទ្ធភាព​បំផុត​

៥. សិក្សា​ស្វែងយល់​អំពី ស្ថានភាព​សុខភាព ហើយ​ជួយ​គ្រូពេទ្យ​ចង្អុលបង្ហាញ អំពី​អ្វី​ដែល​ជា​បញ្ហា​ចំបង​

៦. ហាត់ប្រាណ និង​ញ៉ាំ​អាហារ​តាម​ការណែនាំ ដើម្បី​បង្កើន​ល្បឿន​នៃ​ការព្យាបាល​

៧. ពេលវេលា​សំខាន់​ណាស់ ដូច្នេះ អ្នក​ត្រូវ​ប្រាកដថា អ្នក​ទៅ​ពេទ្យ​ទាន់ពេល និង​តាម​ការ​ណាត់ជួប​

៨. អនុវត្ត​តាម​ការណែនាំ របស់​វេជ្ជបណ្ឌិត​ជំនាញ​

៩. ធ្វើ​កំណត់ត្រា​សុខភាព ទុកជា​ឯកសារ​មួយ ដើម្បី​ងាយស្រួល​រក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។