Ryan Giggs​នឹង​ចាកចេញ​ប្រសិនបើ​Man Utd តែងតាំង​លោក Mourinho​ដឹកនាំ​ក្លិប

កាសែត​Sunday People របស់​អង់គ្លេស​ផ្សាយ​ថា លោក​Ryan Giggs អតីត​កីឡាករ​ក្លិប​Man  Utd បច្ចុប្បន្ន​បំពេញ​តួនាទី​ជា​ជំនួយការ​គ្រូបង្វឹក​លោក​Louis van Gaal នឹង​ចាក​ចេញពី​ក្លិប​ប្រសិនបើ​ថ្នាក់ដឹកនាំ​តែងតាំង​លោក​Jose Mourinho ជា​គ្រូបង្វឹក​ថ្មី​នៅ​ពេល​លោក Louis van Gaal ចាក​ចេញពី​តំណែង​ក្រោយ​ពី​ចប់​រដូវ​កាល​នេះ ព្រោះ​ធុញថប់​ដែល​ត្រូវ​រង់ចាំ​រយៈពេល​យូរ​តាំងពី​លោក​Sir Alex Ferguson ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៣ ។

របាយការណ៍​បញ្ជាក់​ថា កន្លង​មក​មិត្តភក្ដិ​របស​Ryan Giggs បាន​ជំរុញ​ឱ្យ​លោក​ចាក​ចេញពី​ក្លិប​ទៅ​រក​កន្លែង​ផ្សេង​ដែរ ប៉ុន្តែ​លោក​បែរជា​នៅ​ថ្លឹងថ្លែង ព្រោះ​ខ្លាច​ទៅ​ដឹកនាំ​ក្លិប​ផ្សេង​មិន​ទទួល​ជោគជ័យ​ធ្វើ​ឱ្យ​ខូច​ឈ្មោះ និង​បាត់បង់​ឱកាស​ដឹកនាំ​ក្លិប​ជាទី​ស្រឡាញ់​របស់​ខ្លួន​ក្នុង​ពេល​អនាគត ៕