អន់ចង់! នៅមិននៅ អស់សក់មួយដុំលេង (មានវីដេអូ)

ចិន ៖ កាលពីថ្មីៗកន្លងទៅនេះ វីដេអូឃ្លីបមួយ កំពុងតែមានការរីកសុះសាយ និងការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញអីុនធឺណែត រហូតដល់មានការចុចចូលមើលរាប់លានដងឯណោះ។

វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម ដែលអាចទាក់ទាញអ្នកចូលមើលរាប់លានដង បង្ហាញពីសកម្មភាពរបស់នារីស្រស់ស្អាត វ័យក្មេងម្នាក់ បានប្រើស្ទីលថ្មីយកពោតញាត់ជាមួយនឹងម៉ាស៊ីនស្វាន ដើម្បីធ្វើការញ៉ាំក្នុងរយៈពេលមិនដល់មួយនាទី។ ប៉ុន្តែលទ្ធផល​​​ខុសបច្ចេកទេស ហួសពីការស្មាន បណ្តាលឲ្យនាង អស់សក់ ឆកក្បាលមួយដុំធំតែម្តង។

បើតាមប្រភពបានឲ្យដឹងថា នារីរងគ្រោះខាងលើធ្វើដូច្នោះ ក៏ដោយសារតែចង់ប្រកួតប្រជែងជាមួយនឹងបុរសម្នាក់ទៀតដែល ប្រើឧបករណ៍ម៉ាស៊ីនស្វានញាត់ពោតញ៉ាំដូចគ្នា ដែលប្រើរយៈពេលប្រមាណជា១០វិនាទីជាង។

យ៉ាងណាមិញ អ្នកនិយមលេងបណ្តាញសង្គមជាច្រើន បានធ្វើការបញ្ចេញមតិ ឆ្លើយតបស្រដៀងៗគ្នា ទៅលើខ្សែវីដេអូឃ្លីបនោះដែរថា «ការធ្វើដូចនេះវាពិតជាមិនល្អឡើយសម្រាប់ធ្មេញ ហើយអាចបង្កគ្រោះថ្នាក់ជាយថាហេតុបានទៀតផង។ ជាក់ស្តែងដូចនារីខាងលើម្នាក់នេះអីចឹង» ។

ក្រោយមកនាងក៏បាន ទៅជួបគ្រូពេទ្យធ្វើការពិនិត្យ និងលាបថ្នាំព្យាបាលផងដែរ។

ប្រភពដដែលលើកឡើងថា សក់របស់នាងអាចដុះឡើងវិញ តែគ្រាន់តែថា ស្ថិតក្នុងរយៈពេលយូរបន្តិច៕

តោះចង់ដឹងយ៉ាងណាទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖  

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនឹងករណីស្រដៀងគ្នានេះដែរ ក្បាច់គុនកុងហ្វូ ជាក្បាច់គុនបុរាណចិន តាំងពីយូរលង់ ដែល ប្រជាជនចិន នៅតែបន្ត ហាត់ក្បាច់ គុននេះ រហូតមកដល់សព្វថ្ងៃ ។ យ៉ាងណា មិញ Zhao Rui ជាសង្ឃសៅលីង មួយអង្គ និងជាគ្រូគុនកុងហ្វូ បានបង្ហាញ ដែលធ្វើឲ្យ មានការចាប់អារម្មណ៍ ពេញបណ្តាញអ៊ីនធើណេត នាពេលថ្មីៗនេះ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោកសង្ឃសៅលីង Zhao ចេះក្បាច់គុនកុងហ្វូ ក្រោយពីបានហ្វឹតហាត់ អស់រយៈពេល ជាច្រើនឆ្នាំកន្លងមក។ សង្ឃសៅលីង Zhao បានប្រាប់ឲ្យដឹងថា ដោយសារ ស្រលាញ់សិល្បៈក្បាច់គុន គាត់បានរត់ចេញពីផ្ទះ មករស់នៅក្នុង វិហារសៅលីង ហើយ Zhao ប្រាប់បន្តទៀតថា ព្រះអង្គ បានមកសិក្សា ក្នុងវិហារសៅលីង អស់២ឆ្នាំ និងបានរៀនក្បាច់គុន កុងហ្វូ ពីគ្រូមួួយអង្គក្នុង វិហារសៅលីង នេះ ហើយបច្ចុប្បន្ន ថែមទាំងបានក្លាយខ្លួន ជាគ្រូក្បាច់គុនកុងហ្វូ ទៀតផង។

ទោះបីជាយ៉ាងណា Zhao បានឲ្យដឹងថា ពេលធ្វើការហ្វឹតហាត់ដំបូង មានការឈឺចាប់ដែរ ប៉ុន្តែ ដោយសារហ្វឹតហាត់ជាប្រចាំ ទើបធ្វើលែងមានបញ្ហាអ្វីកើតឡើងទៀត ហើយឥលូវនេះ អាចទ្រាំឲ្យគេ ស្វានត្រង់ក្បាលរហូត ដល់ ១០វិនាទី បាន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អន់ចង់! នៅមិននៅ អស់សក់មួយដុំលេង (មានវីដេអូ)

អន់ចង់! នៅមិននៅ អស់សក់មួយដុំលេង (មានវីដេអូ)

អន់ចង់! នៅមិននៅ អស់សក់មួយដុំលេង (មានវីដេអូ)

អន់ចង់! នៅមិននៅ អស់សក់មួយដុំលេង (មានវីដេអូ)