Francesco Totti លេង​ឱ្យ Roma​នៅ​Calcio Serie A អីុ​តា​លី​ចំនួន​600​លើក

កីឡាករ​Francesco Totti ខ្សែប្រយុទ្ធ​ក្លិប​Roma ក្លាយជា​កីឡាករ​ទី​៣ ក្នុង​ប្រវត្តិសាស្ដ្រ​ដែល​បាន​ចូល​លេង​ក្នុង​ក្របខ័ណ្ឌ​Calcio Serie A អីុ​តា​លី​ចំនួន​៦០០​លើក តាម​ពី​ក្រោយ​កីឡាករ​Paolo Maldini និង​Javier Zanetti ។

អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អីុ​តា​លី​អាយុ​៣៩​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ចាត់ទុកជា​កីឡាករ​ទី​៣​ដែល​ចូល​លេង​បាន​ច្រើន​បំផុត​ក្នុង​Calcio Serie A​ដោយ​ចាញ់​កីឡាករ​Paolo Maldini (៦៤៧​លើក​) និង​Javier Zanetti អតីត​ប្រធាន​ក្លិប​AC  Milan (៦១៥​លើក​) ៕