Konchesky​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ប៉ុន្តែ​សំណាងល្អ​របួស​តិចតួច

ទីភ្នាក់ងារ​ព័ត៌មាន Daily Mail របស់​អង់គ្លេស​ផ្សាយ​ថា Paul Konchesky អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​របស់​ក្លិប​Leicester City ដែល​ក្លិប​QPR​ខ្ចី​យក​ទៅ​ប្រើ​ក្នុង​រដូវ​កាល​នេះ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​បើករថយន្ត Mercedes Benz កាលពី​ថ្ងៃអាទិត្យ​ទី​៨ ឧសភា ប៉ុន្តែ​សំណាងល្អ​រង​របួស​តិចតួច ។

ទោះបីជា​រថយន្ត​ស្ថិត​ក្នុង​សភាព​ខូច​ធ្ងន់ធ្ងរ​ក៏​ដោយ ប៉ុន្តែ​Konchesky គ្រាន់តែ​រលាត់ស្បែក​ហូរ​ឈាម​តិចតួច និង​ត្រូវ​បាន​នាំ​ទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ​មុន​ពេល​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។  កីឡាករ​Konchesky បាន​បង្ហាញ​រូប​ក្នុង​ប្រព័ន្ធ​Instagram ជាមួយ​ស្នាមញញឹម​បង្ហាញ​ពី​សំណាងល្អ​របស់​ខ្លួន  ៕