{Update} បំបែកសំណុំរឿង សាហាវ​ណាស់ កាប់​ក្មេង​ម្នាក់​ដាច់​.​ក​ស្លាប់

ខេត្ត​ត្បូងឃ្មុំ ៖ ទីបំផុត​ទៅ ជនសង្ស័យ​ដែល​សម្លាប់​ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ដោយ​កាប់​រហូត​ដាច់​.​ក​នៅ​ក្នុងភូមិ​ច​ង្គុំ​ស្ពាន ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ កាលពី​រសៀល​ម្សិលមិញ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​នៅ​ម៉ោង​ ១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១០​ឧសភា​២០១៦​នេះ ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ណា នួន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​មនុស្ស​ញៀន​ថ្នាំ មាន​រស់នៅ​ចម្ងាយ​ពី​ផ្ទះ​ ក្មេង​ប្រុស​រង​គ្រោះ​ប្រហែល​១៥០​ម៉ែត្រ​ប៉ុណ្ណោះ ។

លោក​វរសេនីយ៍ឯក ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ លោកស្នងការ​នគរបាល​ខេត្ត កម្លាំង​នគរបាល​ស្រុក​មេ​មុត សហការ​ជាមួយ​ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​បើក​ការ​ស្រាវជ្រាវ​ យ៉ាង​ក្តៅ​គគុក​រហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន ។ លោក​បន្ថែម​ថា ជនសង្ស័យ​ ជា​មនុស្ស​ញៀន​ថ្នាំ​បាន​កាប់សម្លាប់​ ក្មេង​ប្រុស​រហូត​ដាច់​.​ក​ ប្លន់​យក​ម៉ូតូ​វ៉េវ​១​គ្រឿង បន្ទាប់​មក​បម្រុង​យក​ទៅ​បញ្ចាំ​ នៅ​ម្តុំ​កាស៊ីណូ​ត្រពាំង​ផ្លុ​ង ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​មេ​មុត ប៉ុន្តែ​ដោយ​គ្មាន​ឯកសារ​គ្រប់គ្រាន់ កន្លែង​បញ្ចាំ​គេ​មិន​ទទួល​ក៏​យក​ម៉ូតូ​នោះ​ទៅ​លាក់​ទុក​ក្នុង​ព្រៃ ។

លោកស្នងការ​រង​បញ្ជាក់​ថា ពេល​នេះ​កម្លាំង​របស់​លោក​បាន​នាំ​ ជនសង្ស័យ​ទៅ​កន្លែង​លាក់​ម៉ូតូ​ដើម្បី​យក​ម៉ូតូ និង​នាំ​ជនសង្ស័យ​ មក​ស្នងការ​នគរបាល​ខេត្ត​ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​បំពេញ​សំណុំរឿង​បញ្ជូន​ ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា  នៅល្ងាចថ្ងៃទី៩​ ខែឧសភា​ នេះ។

បើតាមមន្ត្រីអាវុធហត្ថ​ ខេត្តត្បូងឃ្មុំ​ បានឲ្យដឹងថា​ ក្មេងប្រុសរងគ្រោះ​ ត្រូវបានប្រទះឃើញ​ នៅម៉ោង​ ៥៖៣០នាទី​ ល្ងាច​ ក្មេងប្រុសម្នាក់នេះ​ ត្រូវគេកាប់ហ្នឹងកាំបិទដាច់ក រួចយកម៉ូតូទៅបាត់។ មន្ត្រីអាវុធហត្ថដដែល បានបន្តទៀតថា​ មុនពេលកើតហេតុក្មេង ប្រុសឈ្មោះ វី សុខា អាយុ១៣ឆ្នាំ បានជិះម៉ូតូទៅចំការខាងត្បូងផ្ទះក្នុងភូមិស្ពានចង្គុំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យកកាំបិទផ្គាក់ទៅជាមួយ ហើយពេលប្រទះឃើញក្មេងដេកស្លាប់ ដោយសារជនមិន ស្គាល់មុខកាប់កញ្ចឹង ក នោះ សមត្ថកិច្ចសន្និដ្ឋានថា​ បណ្តាលមកពី ចោរប្លន់ ហើយសម្លាប់ យកម៉ូតូ វ៉េវឆ្លាម ពណ៌ខ្មៅ អត់ស្លាកលេខ គេចខ្លួនបាត់ ។ បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ច ប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យ ហើយសមត្ថកិច្ចកំពុង ស្រាវជ្រាវតាមចាប់ចោរយកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

{Update} បំបែកសំណុំរឿង សាហាវ​ណាស់ កាប់​ក្មេង​ម្នាក់​ដាច់​.​ក​ស្លាប់

{Update} បំបែកសំណុំរឿង សាហាវ​ណាស់ កាប់​ក្មេង​ម្នាក់​ដាច់​.​ក​ស្លាប់

{Update} បំបែកសំណុំរឿង សាហាវ​ណាស់ កាប់​ក្មេង​ម្នាក់​ដាច់​.​ក​ស្លាប់

{Update} បំបែកសំណុំរឿង សាហាវ​ណាស់ កាប់​ក្មេង​ម្នាក់​ដាច់​.​ក​ស្លាប់