កីឡា​ការិនី​វាយ​តេនីស​ម្នាក់​សរសើរ​ Messi ថា​លេង​បាល់​ដូច​ក្នុង​ Video Game

កីឡា​ការិនី​វាយ​តេនីស​ម្នាក់​ឈ្មោះ​ Victoria Azarenka បាន​កោត​សរសើរ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ Messi ដោយ​នាង​បាន​និយាយ​ថា​ Messi លេង​ដូច​នៅ​ក្នុង​ Video Game អញ្ចឹង ។

កីឡា​ការិនី​វ័យ​២៦​ឆ្នាំ​សញ្ជាតិ​បេឡារូស​ដែល​កំពុង​បន្ត​ដំណើរ​ប្រកួត​នៅ​វគ្គ​១/៨​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ US Open ក្រោយ​បំបាក់​កីឡា​ការិនី​ Varvara Lechenko បាន​និយាយ​ប្រាប់​សារព័ត៌មាន​ The Goal ថា​ « ខ្ញុំ​ឃើញ​ការ​លេង​របស់​ Messi គឺ​ដូច​នៅ​ក្នុង​ Video Game អញ្ចឹង​ គាត់​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​ » ។ ខ្ញុំ​សោក​ស្ដាយ​ដែល​អត់​បាន​ទស្សនា​ពេល​ក្រុម​អាហ្សង់ទីន​ប្រកួត​ជាមួយ​បូលីវី​កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ទេ​ ព្រោះ​តែ​ពេល​វេលា​ខុស​គ្នា​ហើយ​ក៏​ព្រោះ​ខ្ញុំ​រវល់​ផង​ដែរ​ ប៉ុន្តែ​ខ្ញុំ​តែង​តែ​តាម​ដាន​ការ​ប្រកួត​ផ្សេងៗ​របស់​ Messi » ។

នាង​បាន​បន្ថែម​ថា​ « ចលនា​ដែល​គាត់​រត់​នៅ​ទីលាន​ពិត​ជា​រហ័ស​ ហើយ​គាត់​បាន​បង្កើត​ឱកាស​ជា​ច្រើន​ក្នុង​ពេល​ប្រកួត​ ហើយ​ក៏​តែង​តែ​បង្កើត​ភាព​អស្ចារ្យ​ផង​ដែរ​ » ។

គួរ​បញ្ជាក់​ថា​ Messi ទើប​តែ​ស៊ុត​បាល់​២​គ្រាប់​ឲ្យ​ក្រុម​ជាតិ​អាហ្សង់ទីន​ពេល​យក​ឈ្នះ​៧ទល់​នឹង​០​លើ​ជម្រើស​បូលីវី​កាល​ពី​ថ្ងៃ​សៅរ៍​ ៕

តោះ​ទស្សនា​វីដេអូ​  Highligh នៃ​ការ​ប្រកួត​រវាង​  Argentina និង​ Bolivia នៅ​ខាង​ក្រោម ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • កីឡា​ការិនី​វាយ​តេនីស​ម្នាក់​សរសើរ​ Messi ថា​លេង​បាល់​ដូច​ក្នុង​ Video Game已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:បច្ចេកវិទ្យា
Tags: