អារ ក បុគ្គលិក មីក្រូហិរញ្ញវត្ថុអម្រឹត ក្រោយឈ្លោះ​ប្រកែកគ្នា រឿងចងការប្រាក់

កំពត៖​ ពលរដ្ឋនៅឃុំត្រមែង បានរាយការណ៍មកថា បុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ម្នាក់ត្រូវបានអារកសម្លាប់ នៅក្នុងផ្ទះ ប្រជាពលរដ្ឋ ក្រោយហេតុការឈ្លោះប្រកែកគ្នារៀងកម្ចីប្រាក់ធនាគារ នៅម៉ោងប្រមាណ១២៖៥០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងផ្ទះមួយកន្លែង ឃុំត្រមែង ស្រុកឈូក។

ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋម្នាក់ជាមនុស្សវិកលចរិត នៅផ្ទះកើតហេតុ​ខាងលើ បានហៅមន្ត្រីឥណទានអម្រឹត មកជាបន្ទាន់នៅផ្ទះរបស់គាត់ ហើយពេលមន្ត្រីនោះមកដល់ ក៏មានឈ្លោះប្រកែក​ប្រតាយប្រតប់គ្នា រហូតដល់ម្ចាស់ផ្ទះនោះអារកសម្លាប់តែម្ដង។

ក្រោយហេតុការណ៍នេះ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានធ្វើការឡោមព័ទ្ធផ្ទះនោះ ឯជនល្មើស បានឡើង ទៅលើពិតានទំនង ជាចង់ចងកសម្លាប់ខ្លួន៕

ផ្តល់សិទ្ធិដោយ៖ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកមួយករណីផ្សេងទៀតថា អាយុ​១៤​ឆ្នាំ​ដោយ​កាប់​រហូត​ដាច់​.​ក​នៅ​ក្នុងភូមិ​ច​ង្គុំ​ស្ពាន ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ កាលពី​រសៀល​ម្សិលមិញ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​នៅ​ម៉ោង​ ១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១០​ឧសភា​២០១៦​នេះ ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ណា នួន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​មនុស្ស​ញៀន​ថ្នាំ មាន​រស់នៅ​ចម្ងាយ​ពី​ផ្ទះ​ ក្មេង​ប្រុស​រង​គ្រោះ​ប្រហែល​១៥០​ម៉ែត្រ​ប៉ុណ្ណោះ ។

លោក​វរសេនីយ៍ឯក ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ លោកស្នងការ​នគរបាល​ខេត្ត កម្លាំង​នគរបាល​ស្រុក​មេ​មុត សហការ​ជាមួយ​ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត បាន​បើក​ការ​ស្រាវជ្រាវ​ យ៉ាង​ក្តៅ​គគុក​រហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន ។ លោក​បន្ថែម​ថា ជនសង្ស័យ​ ជា​មនុស្ស​ញៀន​ថ្នាំ​បាន​កាប់សម្លាប់​ ក្មេង​ប្រុស​រហូត​ដាច់​.​ក​ ប្លន់​យក​ម៉ូតូ​វ៉េវ​១​គ្រឿង បន្ទាប់​មក​បម្រុង​យក​ទៅ​បញ្ចាំ​ នៅ​ម្តុំ​កាស៊ីណូ​ត្រពាំង​ផ្លុ​ង ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​មេ​មុត ប៉ុន្តែ​ដោយ​គ្មាន​ឯកសារ​គ្រប់គ្រាន់ កន្លែង​បញ្ចាំ​គេ​មិន​ទទួល​ក៏​យក​ម៉ូតូ​នោះ​ទៅ​លាក់​ទុក​ក្នុង​ព្រៃ ។

លោកស្នងការ​រង​បញ្ជាក់​ថា ពេល​នេះ​កម្លាំង​របស់​លោក​បាន​នាំ​ ជនសង្ស័យ​ទៅ​កន្លែង​លាក់​ម៉ូតូ​ដើម្បី​យក​ម៉ូតូ និង​នាំ​ជនសង្ស័យ​ មក​ស្នងការ​នគរបាល​ខេត្ត​ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​បំពេញ​សំណុំរឿង​បញ្ជូន​ ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អារ ក បុគ្គលិក មីក្រូហិរញ្ញវត្ថុអម្រឹត ក្រោយឈ្លោះ​ប្រកែកគ្នា រឿងចងការប្រាក់

អារ ក បុគ្គលិក មីក្រូហិរញ្ញវត្ថុអម្រឹត ក្រោយឈ្លោះ​ប្រកែកគ្នា រឿងចងការប្រាក់

អារ ក បុគ្គលិក មីក្រូហិរញ្ញវត្ថុអម្រឹត ក្រោយឈ្លោះ​ប្រកែកគ្នា រឿងចងការប្រាក់

អារ ក បុគ្គលិក មីក្រូហិរញ្ញវត្ថុអម្រឹត ក្រោយឈ្លោះ​ប្រកែកគ្នា រឿងចងការប្រាក់