Tous Les Jours ប្រគល់​រង្វាន់​ដល់​បុគ្គលិក​ឆ្នើម​ប្រចាំ​ហាង​

Tous Les Jours ប្រគល់​រង្វាន់​ដល់​បុគ្គលិក​ឆ្នើម​ប្រចាំ​ហាង​



ភ្នំពេញ​ ៖ ហាង​នំប៉័ង Tous Les Jours បាន​ប្រគល់​រង្វាន់​ដល់​បុគ្គលិក​ឆ្នើម​ និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឆ្នើម​៣​រូប ​ដែល​ជា​បុគ្គលិក​គំរូ ឆ្នើម និង​រវៀសរវៃ​ជ្រើសរើស​យ៉ាង​ពិសេស ​តាមរយៈ​ការ​ប្រឡង​ជម្រុះ ពី​គ្រប់​ហាង​នំប៉័ង Tous Les Jours​ ដែល​កម្មវិធី​នេះ​ធ្វើឡើង​នៅ​សាខា​ហាង​នំប៉័ង Tous Les Jours ផ្សារ​សូរិយា​ កាលពី​ថ្ងៃ​ទី​០៩​ ខែ​ឧសភា​នេះ។

កម្មវិធី​ផ្ដល់​រង្វាន់​ពី​ហាង Tous Les Jours ដល់​បុគ្គលិក​ឆ្នើម​នេះ ធ្វើឡើង​ក្នុង​គោលបំណង ជំរុញ និង​លើកទឹកចិត្ត​ដល់​បុគ្គលិក​ដែល​បាន​ខិតខំ​ធ្វើការ តាមរយៈ​ការ​ឆ្លុះបញ្ចាំង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​គេ និង​ភាព​ឈ្លាសវៃ​របស់​ពួកគេ ​ក្នុង​ការបម្រើ​យ៉ាង​ឥត​ខ្ចោះ​ជូន​ដល់​អតិថិជន និង​ជា​ការ​បំផុស​ទឹក​ចិត្ត​បុគ្គលិក Tous Les Jours ឲ្យ​ផ្តល់​នូវ​សេវាកម្ម និង​ការ​បម្រើ​ឲ្យ​កាន់តែ​ល្អ​ថែមទៀត​ដល់​អតិថិជន​ហាង​នំប៉័ង Tous Les Jours។​ បុគ្គលិក​៨​រូប​ដែល​ជា​បុគ្គលិក​ឆ្នើម​ពី​ហាង​ទាំង​៨​របស់ Tous Les Jours គ្រប់​ទាំង​៨​សាខា និង​សាខា Tous Les Jours សៀមរាប​បាន​ជ្រើសរើស​ឲ្យ​ប្រកួត​បន្ត​វគ្គ​ផ្ដាច់ព្រ័ត្រ​។ បុគ្គលិក​តែ​បី​រូប​ប៉ុណ្ណោះ ​ដែល​នឹង​ត្រូវ​ឈ្នះ ​និង​បាន​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ពី​កម្មវិធី​បុគ្គលិក​ឆ្នើម​នេះ។

បេក្ខជន​ទាំង​៨​រូប​ដែល​បានជ្រើសរើស​ពី​គ្រប់​សាខា​ហាង​នំប៉័ង Tous Les Jours ត្រូវ​មក​ប្រកួត​បន្ត​ ដោយ​ពួកគេ​ត្រូវបាន​តម្រូវ​ឲ្យ​បម្រើ​អតិថិជន​៣​រូប ​ដោយមាន​ការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ពី​គណៈ​កម្មការ​៣​រូប។ គណៈកម្មការ​៣​រូប​ នឹង​ធ្វើ​ការវាយតម្លៃ​យ៉ាង​ល្អិតល្អន់​បំផុត​ពី​ការ​ប្រលង​របស់​ពួកគេ ដោយ​កំណត់​ទៅលើ​៣​លក្ខខណ្ឌ​សំខាន់​ ដែល​មាន​ដូចជា​ការ​រៀប​ចំ​ខ្លួន​ឲ្យ​សក្ដិសម ទាំង​សំលៀកបំពាក់​ឲ្យ​សមសួន​ស្អាត​តាំង​ពីលើ​ដល់​ក្រោម ប្រកបដោយ​អនាម័យ ​ការ​បម្រើ​ឲ្យ​សមស្រប​តាម​ស្តង់ដារ និង​សេវាកម្ម​របស់​ហាង ព្រមទាំង​ល្បឿន​ នៃ​ការបម្រើ​សេវាកម្ម ជូន​ដល់​អតិថិជន​របស់​ហាង​នំប៉័ង​បុគ្គលិក​ឆ្នើម​ទាំង​បី​រូប​ដែល​ឈ្នះ​រង្វាន់​ពី​កម្មវិធី​វគ្គ​ផ្ដាច់ព្រ័ត្រ​បុគ្គលិក​ឆ្នើម​ហាង​នំប៉័ង ត្រូវ​បាន​ទទួល​មេដាយ មាស ប្រាក់ និង​សំរឹទ្ធិ​ ព្រមទាំង​ប្រាក់​រង្វាន់​លើកទឹកចិត្ត​មួយ​ចំនួន​។ ជា​មួយ​គ្នា​នេះ​ដែរ​ បុគ្គលិក​ដែល​ជាប់​ជា​លាភី​ឆ្នើម​ នឹង​ត្រូវ​បាន​តម្លើង​ដំណែង​ បន្ទាប់ពី​តំណែង​ដែល​ខ្លួន​កំពុងតែ​ប្រណិប័តន៍​ផង​​ដែរ។
ជ័យលាភី​បុគ្គលិក​ឆ្នើម​បាន​ទៅ ​កញ្ញា ខាន់ ចាន់ធូ ជា​បុគ្គលិក​ដ៏​ឆ្នើម​មួយ​រួប​ពី​សាខា​ហាង​នំប៉័ង Tous Les Jours ផ្សារ​សុ​វណ្ណា​ ខណៈ​ជ័យលាភី​លេខ​២ បាន​ទៅលើ ​កញ្ញា មន ស្រី​ទូច បុគ្គលិក​គំរូ​ពី​ហាង​នំប៉័ង Tous Les Jours សាខា​ផ្សារ​ទំនើប​អេ​អន ចំណែក​ជ័យលាភី​លេខ​៣​ បាន​ទៅលើ​ កញ្ញា តិ​ត សូ​ដា​លី​ស ជា​បេក្ខជន​មកពី​សាខា​ផ្សារ​សូរិយា​ផ្ទាល់។

​សូម​បញ្ជាក់​ថា ហាង​នំប៉័ង Tous Les Jours មាន​លក់​នំប៉័ង​គ្រប់​ប្រភេទ និង​ភេសជ្ជៈ​ជាមួយ​គ្រឿង​ផ្សំ​ដែល​មាន​គុណភាព​ល្អ​បំផុត​ពី​ប្រទេស​កូរ៉េ​។​ ហាង​នំប៉័ង Tous Les Jours ជា​ហាង​នំប៉័ង ដែល​ប្រើប្រាស់​តែ​ម្សៅ​នំ​ដែល​មាន​គុណភាព​ដាច់​គេ​បំផុត ធានា​ទាំង​រសជាតិ​ និង​គុណភាព តម្រូវ​គ្រប់​រសជាតិ​ និង​អារម្មណ៍​ ព្រមទាំង​បម្រើ​សេវា​កម្ម​ល្អ​ដាច់​មុខ​ជូន​ដល់​អតិថិជន។

ហាង​នំប៉័ង Tous Les Jours បាន​ចាប់ផ្ដើម​បើក​ដំណើរការ​នៅ​ទីក្រុង​ភ្នំពេញ ​តាំងពី​ឆ្នាំ​២០១២ ដែល​មាន​៨​សាខា​ នៅ​ទីក្រុង​ភ្នំពេញ​ និង​មួយ​សាខា​នៅ​ទីក្រុង​សៀមរាប៕​

Tous Les Jours ប្រគល់​រង្វាន់​ដល់​បុគ្គលិក​ឆ្នើម​ប្រចាំ​ហាង​