អាជ្ញាធរ​ខេត្ត បើក​ការដ្ឋាន​ស្ដារ​បឹង​ស្នោ កែលំអ​សោភ័ណភាព​ក្រុង​ និង​សម្រាប់​ស្តុក​ទឹក​ជូន​ប្រជាព​ល​រដ្ឋ​ប្រើប្រាស់​

អាជ្ញាធរ​ខេត្ត បើក​ការដ្ឋាន​ស្ដារ​បឹង​ស្នោ កែលំអ​សោភ័ណភាព​ក្រុង​ និង​សម្រាប់​ស្តុក​ទឹក​ជូន​ប្រជាព​ល​រដ្ឋ​ប្រើប្រាស់​

​ឧត្តរមានជ័យ ៖ ​អភិបាលខេត្ត​ឧត្តរមានជ័យ គឺ​ លោក ស ថា​វី ព្រមទាំង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត បាន​រៀបចំ​ពិធី​បើក​ការដ្ឋាន​ស្ដារ​បឹង​ស្នោ ដែល​មាន​ទីតាំងនៅ​ទល់មុខ​សាលាខេត្ត ស្ថិតនៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។ ​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦។

លោក វង្ស វិសាល តំណាង​កង​វិស្វកម្ម​​ទទួល​ស្ដារ​បឹង​ស្នោ​ខាងលើ​បាន​ឲ្យ​ដឹង​ថា បឹង​ស្នោ​មិនទាន់​ស្ដារ​មាន​ជម្រៅ​២.៧​ម៉ែត្រ មាន​បណ្តោយ​ប្រវែង​៣២០០m ​ទទឹង​៣៥m ហើយ​ការពង្រីក​ថ្មី​នេះ​គឺ​ប​ណ្តោយ​៣២០០m ​ទទឹង​៥០m ជម្រៅ​៥m​ និង​ធ្វើ​ផ្លូវ​ជុំវិញ​មាត់​ប្រឡាយ​ខាងក្នុង​បណ្តោយ​ប្រវែង​២៩​៤០m ​និង​ទទឹង​២០m ការសាងសង់​នេះ​មាន​រយៈពេល​១៤០​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៦ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ក្នុង​ដំណើរការ​ស្ដារ​សរុប​១២​គ្រឿង​។​

ក្នុង​ឱកាស​នោះ​ដែរ ​លោក ស ថា​វី បាន​មានប្រសាសន៍ថា ការ​ស្ដារ​បឹង​នេះ​គឺ​ដើម្បី​កែលំអ​សោ​ភ័ណ​ភាព​នៃ​ក្រុង ជាពិសេស​សម្រាប់​ស្តុក​ទឹក​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ និង​ជា​កន្លែង​ជម្រក​របស់​សត្វ​ស្លាប មច្ឆជាតិ​គ្រប់​ប្រភេទ​។​

លោក ស ថា​វី អភិបាលខេត្ត​សំណូមពរ​ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា ​សាធារណជន​ទាំង​អស់​មេត្តា​ជួយ​ថែរក្សា​នូវ​បឹង​ស្នោ​នេះ ដែល​ជា​បឹង​ប្រវត្តិសាស្ត្រ​មួយ​ក្នុងចំណោម​ទី​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ទៀត​ក្នុង​ខេត្ត​ឧត្តរមានជ័យ ហើយ​ចំពោះ​មច្ឆជាតិ​ក្នុង​បឹង​ទាំងអស់ កម្លាំងប្រដាប់អាវុធ​ទាំង៣​ប្រភេទ​ក៏ដូចជា​ មន្ត្រី​ជុំវិញ​ខេត្ត​ និង​ប្រជាពលរដ្ឋ​ទាំង​ជួយ​ថែរក្សា​ និង​ហាម​ដាច់ខាត​ចំពោះ​បុគ្គល​ណា​ចង់​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ក្នុង​បឹង​ស្នោ​នេះ​។

ជា​ចុងក្រោយ លោក ស ថា​វី អភិបាលខេត្ត ក៏បាន​ចែក​អំណោយ​ជា​ប៊ិច​សៀវភៅ ​ដល់​សិស្សានុ​សិ​ស្ស​ចំនួន​២០០​នាក់​ និង​សារុង​ដល់​យាយជី​តាជី ប្រជាពលរដ្ឋ ព្រមទាំង​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ផង​ដែរ​៕