ចុះ​ចាប់​សាច់សត្វ​ព្រៃ​កំពុង​លក់​តាម​ផ្សារ

ខេត្តរតនគិរី ៖ សាច់សត្វ​ព្រៃ​ជា​ច្រើន ដែល​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​បាន​លុង និង​ក្នុងភូមិ​ជ​យ័​ជំនះ ត្រូវ​កំលាំង​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​នៃ រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស និង​អង្ក​ការ​សម្ព័ន្ធមិត្ត​សត្វព្រៃ រួម​ទាំង​កំលាំង​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​រក​ឃើញ កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ​២០១៦ ដោយ​រឹបអូស​សត្វ​បាន​ពីរ​-​បី​ប្រភេទ ។

សាច់សត្វ​ដែល​បង្ក្រាប​បាន នោះ​រួម​មាន សាច់​ជ្រូកព្រៃ​ស្រស់​ចំនួន​២៥​គីឡូក្រាម​, សាច់​ឈ្លូស​ស្រស់​ចំនួន​៣១​គីឡូក្រាម​, សាច់​សត្វ​ត្រកួត​ស្រស់​ចំនួន​៣,៨​គីឡូក្រាម និង​សត្វ​អា​ញី​ក្រៀម​មួយ​ក្បាល​ផង​ដែរ ។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​ចុះ​បង្ក្រាប​បាន​វត្ថុ​តាង​នោះ ស្រាប់តែ​ខាង​កំលាំង​ដែល​បាន​ចុះ​ទៅ​បង្ក្រាប​ប្រាប់​ថា​ចាប់ បាន​តែ​សាច់សត្វ​ទាំងនោះ​ទេ​មិន​បាន​ឃាត់ខ្លួន​ម្ចាស់​សាច់​ឡើយ ដោយ​រក​មិនឃើញ​មាន​អ្នក​ទទួលខុសត្រូវ ។