អាវ​​​រងា​ពិសេស​​បង្កើន​​ភាព​ស្និទ្ធស្នាល​សម្រាប់​​គូ​​ស្នេហ៍​​ដូច​មនុស្ស​តែ​មួយ​

ដើម្បី​​​​ផ្ដល់​ជូន​គូ​ស្នេហ៍​​ជា​ច្រើន​បង្កើត​ភាព​ស្និទ្ធ​ស្នាល​​​​និង​កក់​ក្ដៅ​​ពេល​នៅ​ជា​មួយ​គ្នា អាវ​រងា​​រចនា​ម៉ូដ​ពិសេស​មួយ​​ត្រូវ​បាន​បង្កើត​ឡើង។

 

អាវ​​​រងា​ពិសេស​​បង្កើន​​ភាព​ស្និទ្ធស្នាល​សម្រាប់​​គូ​​ស្នេហ៍​​ដូច​មនុស្ស​តែ​មួយ​

តាម​​ប្រភព Mirror ម៉ូដ​អាវ​រងា​ថ្មី​​​​​​ម៉ាក​ Chukcha របស់​រុស្ស៊ី​​​ខាង​លើ​ បង្កើត​ពិសេស​​​សម្រាប់​គូ​ស្នេហ៍​នោះ គឺ​មាន​​ហោប៉ៅ​​​សង​ខាង​ពីរ​នៅ​ផ្នែក​ខាង​ខ្នង​ ដែល​​​អាច​​​ឲ្យ​ពួក​គេ​ឱប​​​​​​ផ្ដល់​ភាព​កក់​ក្ដៅ​​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ​ចំពោះ​​​ម៉ូដ​ថ្មី​ដែល​​បាន​បង្កើត​និង​​ដាក់​លក់​ទើប​តែ​បី​ថ្ងៃ​ បាន​ទទួល​បាន​ការ​គាំ​ទ្រ​ពី​មនុស្ស​ជា​ច្រើន​ផង​ដែរ។

 

អាវ​​​រងា​ពិសេស​​បង្កើន​​ភាព​ស្និទ្ធស្នាល​សម្រាប់​​គូ​​ស្នេហ៍​​ដូច​មនុស្ស​តែ​មួយ​

តាម​សម្ដី​លោក Artem Glebov ស្ថាបនិក​នៃ​​ក្រុមហ៊ុន​ Chukcha ​បាន​ឲ្យ​ដឹង​ថា៖ “នៅ​ក្នុង​ដំណាក់​កាល​​​នៃ​ក្ដី​ស្រលាញ់​ជា​គូ​សង្សារ វា​មាន​​សារៈសំខាន់​បំផុត​នៃ​ការ​​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ចំពោះ​គំនិត​ថ្មី​នេះ​អាច​ឲ្យ​​គូ​ស្នេហ៍​​​មាន​អារម្មណ៍​​កាន់​តែ​ស្និទ្ធស្នាល​​ ជា​មនុស្ស​តែ​មួយ​”៕

 

អាវ​​​រងា​ពិសេស​​បង្កើន​​ភាព​ស្និទ្ធស្នាល​សម្រាប់​​គូ​​ស្នេហ៍​​ដូច​មនុស្ស​តែ​មួយ​

ចុចអាន៖ គូស្នេហ៍​ស្រលាញ់​គ្នា​​តាម​អ៊ីនធឺណិត​មាន​អត្រា​​បែកបាក់​ខ្ពស់?

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ moirror​​​​​​​​​​​​​