ជនជាតិ​វៀតណាម​ម្នាក់ លង់ទឹក​ស្លាប់​នៅ ភោ​ជនី​ដ្ឋា​ន និង​ផ្ទះសំណាក់​ដើម​ជ្រៃ

កំពត:
​មន្ត្រីនគរបាល អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា​ជនជាតិ​វៀតណាម​ម្នាក់ លង់ទឹក​ស្លាប់នៅ  ភោ​ជនី​ដ្ឋា​ន​និង​ផ្ទះសំណាក់ និង​ភោ​ជនី​ដ្ឋា​ន ដើម​ជ្រៃ​។​

​មន្ត្រីនគរបាល បន្ថែមថា ជនបរទេស​ឈ្មោះ NGUYEN THANH LONG ថ្ងៃខែ​ឆ្នាំ​កំ​ណើ២៩ ខែមេសា ១៩៨២​សញ្ជាតិ​វៀតណាម កាន់​អត្តសញ្ញាណប័ណ្ណ វៀតណាម លេខៈ 028890921 បាន​លោតទឹក​បាត់​ខ្លួន នៅវេលា​ម៉ោង​ប្រហែល​១​រំលង​អា​ធ្រា​ត​ថ្ងៃទី១0 ខែឧសភា​ឆ្នាំ​២០១៦ នៅ​ភោ​ជនី​ដ្ឋា​ន​និង ផ្ទះសំណាក់​ដើម​ជ្រៃ ស្ថិត​ក្នុងភូមិ អូតូច សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។​

 សព​ជនបរទេស​រូប នេះ​រកឃើញ​នៅ ម៉ោង​ប្រហែល ៥​ព្រឹក ថ្ងៃទី​១0 ខែឧសភា ឆ្នាំ២០១៦   នៅក្នុង​ព្រែក​កំពត នៅ​កន្លែង​ដដែល  (​ពេល​ទឹកនាច​) តាម​ការិយាល័យបច្ចេកទេស និង គ្រូពេទ្យ ធ្វើ​កោសល្យ​វិ​ច្ច័​យ បាន​បញ្ជាក់ថា​ជនបរទេសរូបនេះ​បាន​ស្លាប់​ដោយ​​សារ​លង់ទឹក​។ សព​កំពុង​តំកល់ទុក នៅ​មន្ទី​ពេទ្យបង្អែក​ខេត្តកំពត ។​

 ប​ច្ច​ប្បន្ន​យើង ទំនាក់ទំនង​ទៅ​ស្ថាន កុងស៊ុល​ប្រចាំ ខេត្ត​ព្រះសីហនុ​ដើម្បី ស្វែងរកសាច់ញាតិ​សព​៕R

ជនជាតិ​វៀតណាម​ម្នាក់ លង់ទឹក​ស្លាប់​នៅ ភោ​ជនី​ដ្ឋា​ន និង​ផ្ទះសំណាក់​ដើម​ជ្រៃ