សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់​ ទៅ​តុលាការ​

តាកែវ:
ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី ចំនួន​៥​នាក់​ត្រូវបាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ធ្វើការ​បង្ក្រាបបាន​នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​និង​៥០​នាទី នៅ​ចំណុច​ផ្ទះសំណាក់​គិរីវង់ រតនៈ ស្ថិតនៅ​ភូមិ​ពោធិ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ។​

​លោក យុគ សារ៉ាត់ អធិការ​ស្រុក​គិរីវង់ បានអោយដឹងថា បន្ទាប់ពី​ទទួល​ព​ត័​មាន​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុចកើតហេតុ​ខាងលើ កម្លាំង​របស់លោក​បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ រួមមាន​ឈ្មោ​ហ ហែម សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ឈ្មោះ ជី​ម សារី​ម ភេត​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ទាំង​២​អ្នក​គឺជា​មុខសញ្ញា ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ក្នុងភូមិ​សាស្ត្រ​ស្រុក ឈ្មោះ សុខ ងួន​សិរី​មិនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ឈ្មោះ យ៉​ន សុភា​រៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ  ជ​ន្ទ​ល់​មេឃ ឃុំ​ពេជ្រ​សារ ស្រុក​កោះអណ្តែត និង​ឈ្មោះ ស៊ុន ចាន់​ធឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។​

​ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បា​ន​ធ្វើការ​ឆែកឆេរ​និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​) ចំនួន​១២​កញ្ចប់​តូច ម៉ូតូ​២​គ្រឿង ដាវ​សា​ម៉ូ​រ៉ៃ ២​ដើម ព្រមទាំង​សម្ភា​រៈជក់​គ្រឿងញៀន​មួយចំនួនទៀត ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលាការ​ចាត់ការ​ទៅតាម​និតិ​វិធី ៕

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់​ ទៅ​តុលាការ​

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់​ ទៅ​តុលាការ​

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់​ ទៅ​តុលាការ​