ឳ​ពុក​ចុង​គំរាម​រំលោភ​កូនស្រី​រហូត​មាន​ផ្ទៃពោះ​៧​ខែ​ទើប​បែកការណ៍​

តាកែវ:
ឳ​ពុក​ចុង​បានធ្វើ​សកម្មភាព​រំលោភ​សេព​ស​ន្ទ​វៈ​កូនស្រី ខ្លួនឯង​ជាច្រើនលើក​ច្រើនសារ តាំងពី​ខែតុលា​ឆ្នាំ​២០១៥​មក​ម្លេះ ទើប​បែកការណ៍​ផ្អើល​ដល់​អ្នកជិតខាង ជាពិសេស​ម្ដាយបង្កើត​របស់​ក្មេងស្រី រងគ្រោះ​ស្ទើរ​ក្អួត​ឈាម ដោយសារ​ប្តី ចិត្ត​តិរច្ឆាន បានធ្វើ​អំពើ​អមនុស្ស​ធ​ម៍​ដាក់​កូនស្រី​របស់ខ្លួន​រហូត​មាន​ផ្ទៃពោះ​៧​ខែ ។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ហនុមាន ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ តាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​នារី​រងគ្រោះ ។

​លោក ង៉ាន់​សារី អធិការ​ស្រុក​បាទី​បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ ឯក រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេ​ពស​ន្ទ​វៈ ទៅលើ​កូនស្រី​ចុង​ឈ្មោះ ប​.​ស អាយុ​១៥​ឆ្នាំ ដោយ​ជណសង្ស័យ​និង​នារី​រងគ្រោះ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា ។ តាម​សម្តី​របស់​ស្ត្រី​ឈ្មោះ ជា យឿន អាយុ​៤១​ឆ្នាំ ត្រូវជា​ម្ដាយ​នារី​រងគ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦ រួប​គាត់​មានការ​សង្ស័យ​លើ​កូនស្រី ដោយ​ឃើញ​ពោះ​ចេះតែ​ធំ​ទៅ​ធំ​ទៅ ហើយ​ស្រប​ពេលដែល​ឳ​ពុក​ចុង​មិន​នៅផ្ទះ ផង​នោះ​រូបគាត់​ក៍បាន​លួងលោម​កូនស្រី របស់គាត់​ហើយ​ដេញដោល​ថា​មាន​ផ្ទៃពោះ​ជាមួយ​អ្នកណា ពេលនោះ​កូនស្រី​បាន​ប្រាប់ថា ខ្លួន​មាន​ផ្ទៃពោះ​ជាមួយ​ឳ​ពុក​ចុង ឈ្មោះ ឯក រិ​ទ្ធ បាន​ចាប់បង្ខំ​នាង​ជាច្រើនលើក​ច្រើនសារ ព្រមទាំង​គំរាមថា​សម្លាប់​ទាំង​ម្ដាយ​និង​កូន ទៀតផង ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួនគេ​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ​ទៅលើ​កូនស្រី​ពិតប្រាកដ​មែន ប៉ុន្តែ​មិនបាន​គំរាមថា​សម្លាប់​ទេ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​ច្បាប់ ៕ ​

ឳ​ពុក​ចុង​គំរាម​រំលោភ​កូនស្រី​រហូត​មាន​ផ្ទៃពោះ​៧​ខែ​ទើប​បែកការណ៍​