ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង សុំគណៈកម្មការ ជំនាញរដ្ឋសភា ចុះពិនិត្យ ផលប៉ះពាល់ ពីទំនប់ វារីអគ្គិសនីដនសាហុង

ភ្នំពេញ:

ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង បានធ្វើដំណើរមកកាន់វិមានរដ្ឋសភា នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ដើម្បីដាក់ញត្តិស្នើសុំគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ចុះពិនិត្យផលប៉ះពាល់ ពីការសាងសង់ទំនប់វារី អគ្គិសនីដងសាហុង របស់ប្រទេសឡាវ មកលើការរស់នៅរបស់ ប្រជាពលរដ្ឋកម្ពុជា នៅប៉ែកខាងក្រោមខ្សែទឹក ទន្លេមគង្គ នៃទំនប់វារីអគ្គិសនីនេះ។
យោងតាមលិខិតដែលដាក់ជូនរដ្ឋសភា ពលរដ្ឋបានអះអាងថា ចាប់តាំងពីមានការសាងសង់ ទំនប់វារីអគ្គិសនីដនសាហុងរបស់ប្រទេសឡាវ មក ប្រជាសហគមន៍កម្ពុជា ដែលស្ថិតនៅក្រោមទីតាំង សាងសង់ទំនប់វារីអគ្គិសនី ប្រមាណ១ ៥០០ម៉ែត្រ បានឃើញមានត្រីធំ តូចងាប់អណ្តែតជាហូរហែរ ហើយសត្វផ្សោតក៏លែងបង្ហាញខ្លួន។
ប្រជាពលរដ្ឋដែលរស់នៅក្រោមខ្សែទឹក នៃការដ្ឋានសាងសង់ទំនប់ដងសាហុង បានលើកឡើងបន្តថា ប្រជាសហគមន៍ក្នុង ឃុំព្រះរំកិល អូរស្វាយ និងនៅក្នុងស្រុកថាឡាបរីវ៉ាត់ ទាំងមូល មានការព្រួយបារម្ភយ៉ាងខ្លាំង ពីជីវភាពរស់នៅ ដោយសារការសាងសង់ ទំនប់វារីអគ្គិសនីនេះ ធ្វើឲ្យប៉ះពាល់ដល់ ជីវៈចម្រុះក្នុងទឹក និងស្ថានភាពអេកូទេសចរណ៍ ដែលជាឆ្នាំងបាយរបស់ពួកគាត់។
ក្រោយពីបានជួបជុំគ្នា នៅមុខវិមានរដ្ឋសភា មួយសន្ទុះ តំណាងពលរដ្ឋត្រូវបានអនុញ្ញាតឲ្យ យកញត្តិមកដាក់នៅគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋ សភា ព្រឹទ្ធសភា ហើយរដ្ឋសភានិងបន្តនីតិវិធីតាម សំណើរបស់ពលរដ្ឋ៕