ម៉ូតូ​២​គ្រឿង​បុក​គ្នា ស្លាប់​២​នាក់​នៅត្បូងឃ្មុំ​

ត្បូងឃ្មុំ:
មនុស្ស​២​នាក់​បាន​ស្លាប់ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​បង្កឡើង​រវាង​ម៉ូតូ​២​គ្រឿង​បុក​គ្នាពេញទំហឹង កាលពី​វេលា​ម៉ោង​ជិត​៦​ល្ងាច ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ នៅលើផ្លូវជាតិ​លេខ​៧២ ត្រង់ចំណុច​មុខផ្ទះ​សំណាក់​ទីក្រុង មាន​លាភ ស្ថិតនៅ​ភូមិត្រពាំង​​ពីរ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

​តាម​សាក្សី​ឃើញ​ហេតុការណ៍ បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១គ្រឿង ម៉ាក​ស៊ី​រ៉ូ​ស ពណ៌​ក្រហម​-​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ហោ រតនៈភេទ​ប្រុស អាយុ​២៨​ឆ្នាំ  មុខរបរ ជា​មន្ត្រី​ពន្ធនាគារ​(​ម​៣) នៅ​ភូមិ​-​ឃុំ​កើតហេតុខាងលើ  លុះ​មកដល់​ចំ​ណុ​ច​កើតហេតុ​ខាងលើ ក៏​បុក​គ្នា​ជាមួយ​ម៉ូតូ​១​គ្រឿផ្សេងទៀត ក្នុងទិសដៅ​បញ្ច្រាស​គ្នា ម៉ាក ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាកលេខ​​កំពង់ចាម​1N-7078 ចំ​ពីមុខ​ពេញទំហឹង បើកបរ​ដោយ​ឈ្មោះ មាស សុ​ភ័សភេទ​ប្រុស  អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ច្រក​រំដេង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ (​ស្លាប់​នៅពេល​យកទៅ សង្គ្រោះបន្ទាន់​នៅ​មន្ទីរ ពេទ្យ​ប្រទេស​វៀតណាម​)។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បានមក​ដល់ ហើយ​បាន​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​ទៅរក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ដោះ​​ស្រាយ​គ្នា​ជា​ក្រោយ​តាមច្បាប់៕R

ម៉ូតូ​២​គ្រឿង​បុក​គ្នា ស្លាប់​២​នាក់​នៅត្បូងឃ្មុំ​