មន្ត្រីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវគេអារ.កសម្លាប់, ពេលនេះសមត្ថកិច្ចកំពុង ឡោមព័ទ្ធផ្ទះចាប់ជនសង្ស័យ

(កំពត)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពតបានឲ្យដឹងថា មន្ត្រីឥណទាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវបានបុរសជាម្ចាស់ផ្ទះម្នាក់ ហៅឲ្យចូលទៅក្នុងផ្ទះ ស្ថិតក្នុងឃុំត្រមែង ស្រុកឈូក ខេត្តកំពត នៅវេលាម៉ោង ១២៖៥០នាទី ថ្ងៃត្រង់ថ្ងៃទី១០ ខែឧសភានេះ ហើយក៏ចាប់អារ.កស្លាប់ យ៉ាងអាណោចអាធ័ម ខណៈពេលនេះ សមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធ ផ្ទះនោះ។

​ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ប្រុក វិត ភេទប្រុស អាយុ៤៧ឆ្នាំ ដោយឡែកជនរងគ្រោះ ឈ្មោះ ជឹម បុរិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុ អម្រឹត សាខាស្រុកឈូក មានទីលំនៅឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។

ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សវិកលចរិត នៅផ្ទះកើតហេតុខាងលើបានហៅមន្ត្រី ឥណទាននោះ មកជាបន្ទាន់នៅផ្ទះរបស់គាត់ ហើយពេលមន្ត្រីនោះមកដល់ ក៏មានឈ្លោះប្រកែកប្រតាយប្រតប់គ្នារហូតដល់ម្ចាស់ផ្ទះ នោះអារ.កសម្លាប់ មន្ត្រីនោះតែម្ដង។

ខណៈពេលនេះសមត្ថកិច្ចជាច្រើននាក់ កំពុងធ្វើការឡោមព័ទ្ធផ្ទះនោះ។ ឯជនល្មើសបានឡើង ទៅលើពិតានទំនងជាចង់ ចង.កសម្លាប់ខ្លួនផងដែរ៕
មន្ត្រីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវគេអារ.កសម្លាប់, ពេលនេះសមត្ថកិច្ចកំពុង ឡោមព័ទ្ធផ្ទះចាប់ជនសង្ស័យ

មន្ត្រីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវគេអារ.កសម្លាប់, ពេលនេះសមត្ថកិច្ចកំពុង ឡោមព័ទ្ធផ្ទះចាប់ជនសង្ស័យ

មន្ត្រីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវគេអារ.កសម្លាប់, ពេលនេះសមត្ថកិច្ចកំពុង ឡោមព័ទ្ធផ្ទះចាប់ជនសង្ស័យ
មន្ត្រីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវគេអារ.កសម្លាប់, ពេលនេះសមត្ថកិច្ចកំពុង ឡោមព័ទ្ធផ្ទះចាប់ជនសង្ស័យ

មន្ត្រីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវគេអារ.កសម្លាប់, ពេលនេះសមត្ថកិច្ចកំពុង ឡោមព័ទ្ធផ្ទះចាប់ជនសង្ស័យ

មន្ត្រីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវគេអារ.កសម្លាប់, ពេលនេះសមត្ថកិច្ចកំពុង ឡោមព័ទ្ធផ្ទះចាប់ជនសង្ស័យ

មន្ត្រីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវគេអារ.កសម្លាប់, ពេលនេះសមត្ថកិច្ចកំពុង ឡោមព័ទ្ធផ្ទះចាប់ជនសង្ស័យ

មន្ត្រីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវគេអារ.កសម្លាប់, ពេលនេះសមត្ថកិច្ចកំពុង ឡោមព័ទ្ធផ្ទះចាប់ជនសង្ស័យ

មន្ត្រីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវគេអារ.កសម្លាប់, ពេលនេះសមត្ថកិច្ចកំពុង ឡោមព័ទ្ធផ្ទះចាប់ជនសង្ស័យ
ប្រភព៖ Fresh News

អ្នកនឹងចូលចិត្ត

  • មន្ត្រីឥណទាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «អម្រឹត» ម្នាក់ត្រូវគេអារ.កសម្លាប់, ពេលនេះសមត្ថកិច្ចកំពុង ឡោមព័ទ្ធផ្ទះចាប់ជនសង្ស័យ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: