រឿង​តូច​តាច​ប្រាំ​ពីរ​ចំនុច​នៅ​លើ iPhone ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍

ដូចអ្នកទាំងអស់គ្នាដឹង ស្រាប់ហើយថា iPhone ជាប្រភេទស្មាតហ្វូន ដែលមានការ ពេញនិយម ច្រើន ពីសំណាក់ អ្នកប្រើប្រាស់ មិនថាចាស់ ឬក៏ ក្មេងឡើយ ពីព្រោះវា ងាយស្រួល ក្នុងការ ប្រើប្រាស់ និងមិនសូវ មានភាពរញ៉េ រញ៉ៃច្រើន ដូចទូរស័ព្ទ ក្រុមហ៊ុន ដទៃទៀត នោះទេ។ អ្វីដែលធ្វើអោយ ស្មាតហ្វូននេះ កាន់តែទទួល បានប្រជា ប្រិយភាព ពីមហាជន ទូទៅនោះគឺ ប្រព័ន្ធ ប្រតិបត្តិការ របស់វា តែម្តង ដែលយើងហៅ ឈ្មោះវាថា iOS។ សព្វថ្ងៃនេះ iOS ឈានដល់ ជំនាន់ iOS 9.3.1 ហើយ ដែលវា នាំមក នូវលក្ខណៈ ពិសេសៗជាច្រើន ដែលធ្វើអោយ ប្រព័ន្ធប្រតិបត្តិការ នេះ កាន់តែមាន សុវត្ថិភាពខ្ពស់ និងងាយស្រួល ប្រើប្រាស់ ថែមទៀតផង ប៉ុន្តែនៅមាន ចំនុចតូចតាច មួយចំនួនទៀត ដែលយើងមិន សូវចាប់អារម្មណ៍។ ចង់ដឹងថា ចំនុចទាំងនោះ មានអ្វីខ្លះនោះ សូមតាមដាន នៅខាងក្រោម។

រឿង​តូច​តាច​ប្រាំ​ពីរ​ចំនុច​នៅ​លើ iPhone ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍

  1. ពន្លឺរបស់អក្សរ Slide to unlock

អក្សរ Slide to unlock ដែលវាតែងតែចេញ នៅលើ Lockscreen នោះ គឺវាបំភ្លឺ ទៅតាម ទិសដៅ ដែលយើង ត្រូវតែធ្វើការ អូសដើម្បីអាច បើកសោរ ទូរស័ព្ទរបស់ យើងបាន។

រឿង​តូច​តាច​ប្រាំ​ពីរ​ចំនុច​នៅ​លើ iPhone ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍

  1. របៀបបើក Flash នៅលើ Control Center

អ្នកអាចធ្វើការបើក Flash សម្រាប់បំភ្លឺបាន នៅលើ iPhone របស់អ្នក ដោយគ្រាន់ ធ្វើការ​ បើក Control Center នោះអ្នក នឹងឃើញ រូបពិលមួយ ហើយពេលដែល អ្នកចុចលើ រូបនោះ វា នឹងបើក Flash និងនៅពេល ដែលយើង ចង់បិទវិញ គ្រាន់តែចុច លើរូបនោះ ម្តងទៀត ជាការស្រេច។

រឿង​តូច​តាច​ប្រាំ​ពីរ​ចំនុច​នៅ​លើ iPhone ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍ រឿង​តូច​តាច​ប្រាំ​ពីរ​ចំនុច​នៅ​លើ iPhone ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍

  1. កម្មវិធី នាឡិកា (Clock) តែងតែដើរជានិច្ច

រឿង​តូច​តាច​ប្រាំ​ពីរ​ចំនុច​នៅ​លើ iPhone ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍

  1. ពន្លឺថ្ងៃតែងផ្លាស់ទីជានិច្ច ទៅតាមពេលវេលាជាក់ស្តែង នៅក្នុង Apple Maps

យើងអាចចូលទៅមើលបានតាមរយៈ ការចូលទៅកាន់កម្មវិធី Maps បន្ទាប់មក ចុចលើ ពាក្យ Satellite ហើយធ្វើការ ពង្រួមអោយ តូចទៅ នោះយើងនឹង អាចឃើញ ពន្លឺថ្ងៃមាន ចលនាហើយ។

រឿង​តូច​តាច​ប្រាំ​ពីរ​ចំនុច​នៅ​លើ iPhone ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍

  1. អាចធ្វើការឆែកមើល Fingerprint របស់ម្រាមដៃយើង

ឧទាហរណ៍៖ យើងបានធ្វើការ Set up ស្នាមម្រាមដៃ ចំនួនប្រាំ ហើយយើង ចង់ដឹងថា ស្នាមម្រាម មេដៃស្តាំ របស់យើង មួយណានោះ អាចដឹងបាន ដោយគ្រាន់តែ ចូលទៅកាន់ Settings->TouchID & Passcode បន្ទាប់មកយើង យកម្រាមមេដៃស្តាំ របស់យើង ដាក់ទៅលើ ប៊ូតុង​ Home ទៅ នោះវានឹង ធ្វើការ បង្ហាញថា មួយណាជា Fingerprint របស់មេដៃ ស្តាំនោះហើយ។

រឿង​តូច​តាច​ប្រាំ​ពីរ​ចំនុច​នៅ​លើ iPhone ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍

  1. នៅពេលយើងចុច លើប៊ូតុង Shift នៅលើ Keyboard នោះគ្រប់អក្សរ ទាំងអស់ នៅលើ Keyboard នឹងក្លាយជា អក្សរធំ ទាំងអស់ ហើយពេលយើង ចុចលើ ប៊ូតុង Shift ម្តងទៀត វានឹងក្លាយ ទៅជាអក្សរតូច ទាំងអស់វិញ

រឿង​តូច​តាច​ប្រាំ​ពីរ​ចំនុច​នៅ​លើ iPhone ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍

  1. វិធីសាស្រ្តពីរផ្សេងគ្នា ក្នុងការលើកទូរស័ព្ទពេលគេ​ Call មក

វិធីទីមួយៈ នៅពេលដែលទូរស័ព្ទរបស់យើងបើក ហើយអត់ជាប់សោរ នោះយើងនឹងឃើញប៊ូតុង Accept និង Decline។

រឿង​តូច​តាច​ប្រាំ​ពីរ​ចំនុច​នៅ​លើ iPhone ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍

វិធីទីពីរៈ ប្រសិនបើទូរស័ព្ទយើងជាប់សោរ នោះយើងនឹងឃើញពាក្យតែមួយទេ គឹ slide to answer ​ដែលវិធីនេះ វាអាចការពារ ការលើកទូរស័ព្ទ ដោយមិនបាន ដឹងខ្លួន ជាពិសេសនៅ ពេលដែល យើងដកវាចេញ ពីហោប៉ៅ ឬក៏ដក ចេញពី កាតាប ជាដើម។

រឿង​តូច​តាច​ប្រាំ​ពីរ​ចំនុច​នៅ​លើ iPhone ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍

ទស្សនាវីដេអូខាងក្រោម ដើម្បីយល់អោយកាន់តែច្បាស់៖

***Samsung: “រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នក​នឹង​ទទួល​បាន ស៊ីម​កាត Cellcard ដែល​មាន​ទឹក​​ប្រាក់ 360$ ហើយ​​អាច​​ប្រើ​​អ៊ីន​ធឺណែត​​រហូត​​ដល់​​ទៅ 3GB ។ កម្មវិធីដ៏​​ពិសេស​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃនេះ រហូត​ដ​ល់ ថ្ងៃទី 20 ខែ​​មិថុនា 2016 ។ សាម​សុង Galaxy S7 edge និង S7 ជា​​កំពូល​ស្មាត​​ហ្វូន​ដំបូង​ដែល​មាន​បំពាក់ Hybrid slot ប្រើ​ប្រាស់​ស៊ីម​ពីរ ឬ បន្ថែមអង្គចងចាំ​មួយ​ទៀត​រហូត​ដល់​ទៅ 200GB។ ស្មានហ្វូនទាំងពីរក៏បានបង្កើននូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ការពារ​​ការ​ជ្រាប​ទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែលអាចថតរូប​បាន​ច្បាស់​​ទោះ​នៅ​ទី​ងងឹត ។”

ចំនុចទាំងប្រាំពីរខាងលើនេះ យើងជឿជាក់ មានប្រិយមិត្ត ខ្លះបានដឹង រួចទៅហើយ តែក៏នៅ តែមាន ប្រិយមិត្តខ្លះ ក៏មិន​ទាន់បាន ដឹងដែរ ដូច្នេះអ្នក អាចធ្វើការ ចែករំលែក ដើម្បីអោយ មិត្តភក្តិរបស់អ្នក បានដឹង និងស្វែង យល់បន្ថែម អោយបាន គ្រប់ៗគ្នា អំពីគន្លឹះងាយៗ ដែល iPhone របស់ពួកគេ អាចធ្វើបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

រឿង​តូច​តាច​ប្រាំ​ពីរ​ចំនុច​នៅ​លើ iPhone ដែល​អ្នក​មិន​សូវ​ចាប់អារម្មណ៍

  • ដោយ: Pranith
  • 3:59 PM, 10 May
  • ប្រភព: Tech Insider
  • Tag: ចំណេះដឹងទូទៅ