Adele ប្រែកាយ ប្ដូរ​ទម្រង់​មុខ​ ដើម្បី​ផ្ដល់​ការ​ភ្ញាក់ផ្អើល​ដ៏​ធំ​មួយ

មាន​មនុស្ស​មិន​តិច​នាក់​ទេ ដែល​លង់​​ស្នេហ៍ នឹង​សំនៀង​ដ៏​អស្ចារ្យ​របស់​កំពូល​តារា​ចម្រៀង ជនជាតិ អង់គ្លេស Adele។ ​បន្ទាប់​ពី​ទន្ទឹង​​​រង់​ចាំ​យ៉ាង​យូរ ក៏​មាន​ការ​ចេញផ្សាយ​ អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​នាង”25” ដែល​ធ្វើឲ្យ​ប្រជាប្រិយភាព​របស់​នាង កាន់តែ​ស្ទុះ​ឡើង​ដល់​កំពូល។

តាម​ការ​កត់​សម្គាល់​ នៅ​ក្នុង​បទចម្រៀង​របស់​​Adele សុទ្ធសឹងតែ​ជា​បទ​មនោសញ្ចេតនា ដោយ​គេ​មិន​សូវ​បាន​ឃើញ​ពី​ភាព​កំប្លុក​កំប្លែង​របស់​នាង​នោះ​ទេ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា ឆ្នាំ២០១៥ BBC music បាន​ផ្ដល់​​កម្មវិធី​សំណើច​មួយ​របស់​ Adele តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ទៅ​កាន់​ ទស្សនិកជន​រាប់​លាន​នាក់។

នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​ពិធី​ករ​លោក Graham Norton ​នា​រាត្រី​នោះ Adele បាន​តុប​តែង​មុ​ខ​ឲ្យ​ខុស​ប្លែក​ពី​សភាព ដើម​ដោយ​នាង​បាន​ធ្វើឲ្យ​ខ្ទង់​ច្រមុះ​ខ្ពស់​ជាង​មុន ហើយ​ផ្លាស់​ប្ដូរ​ស្ទីល​ផាត់​មុខ និង​តុបតែង​ខ្លួន ដំណើរ​ដើរ ព្រមទាំង​ពាក់​ស្រោម​ដៃ​ខ្មៅ​ដើម្បី​បិត​បាំង​ស្នាម​សាក់​របស់​នាង​ទៀត​ផង ​។

នាង​បន្លំ​ខ្លួន ដោយ​ប្ដូរ​ឈ្មោះ​ទៅ​ជា នាង “Jenny” ហើយ​ទៅ​ចូលរួម​កម្មវិធី​​ប្រកួត​ចម្រៀង​មួយ។ នាង​បាន​បញ្ឆោត​អ្នក​ចូលរួម​ផ្សេង​ទៀត មិន​ឲ្យ​ស្គាល់​អត្តសញ្ញាណ​ពិត​ប្រាកដ​របស់​នាង​បាន​យ៉ាង​ជោគជ័យ។ តែ​គ្រប់​យ៉ាង​​ត្រូវ​បាន​ទម្លាយ​ បន្ទាប់​ពី​នាង​ឡើង​ទៅ​ច្រៀង ដោយ​សារ​តែ​អ្នក​ចូលរួម​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នក​គាំទ្រ​ស្ម័គ្រ​ស្មោះ របស់ Adele។ ពួក​អ្នក​ចូលរួម អាច​សំគាល់​លើ​របៀប​នៃ​ការ​លើក​ដាក់​សម្លេង និង​កាយវិការ​ពេល​ច្រៀង របស់ Adele បាន​ដែល​ធ្វើ​ឲ្យ​គេ​ដឹង​ពី​វត្ត​មាន​នៃ​និមិត្ត​រូប (Idol) របស់​គេ​ ដោយមិន​អាច​​ប្រកែក​បាន។

ចង់​ដឹង​ថា ការ​សម្ដែង​ឈុត​ឆាក​បោកបញ្ឆោត​បែប​កំប្លែង​ របស់​ Adele មាន​សកម្មភាព​បែប​ណា​ខ្លះ​សូម​ទស្សនា​វីដេអូ របស់ BBC music ដែល​នៅ​ខាងក្រោមនេះ៖

ដោយ៖ NEA​​​​​​​​​​​​​


  • Adele ប្រែកាយ ប្ដូរ​ទម្រង់​មុខ​ ដើម្បី​ផ្ដល់​ការ​ភ្ញាក់ផ្អើល​ដ៏​ធំ​មួយ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: