ពេល​នៅ​ក្នុង​ពោះ ទារក​អាចធ្វើ​អ្វី​បាន​ខ្លះ​?

ពេល​នៅ​ក្នុង​ពោះ ទារក​អាចធ្វើ​អ្វី​បាន​ខ្លះ​?

​តើ​អ្នក​មាន​ផ្ទៃពោះ ជា​លើកទីមួយ​មែន​ទេ​? អឺចឹង អ្នក​ច្បាស់​ជា​ចង់ដឹង អំពី​ដំណាក់កាល​នី​មួយៗ ដែល​កូន​អ្នក​រីកលូតលាស់​ហើយ​។ ថ្ងៃនេះ យើងខ្ញុំ​នឹង​នាំ​លោកអ្នក ធ្វើដំណើរ​ទៅកាន់​ពិភព​ក្នុង​ពោះ អំឡុង​ពេល​មាន​ទម្ងន់ ថា​តើ​កូន​របស់​អ្នក អាច​ធ្វើ​អ្វី​បាន​ខ្លះទៅ​?

​យំ​
​បើ​អ្នក​ឃើញ​រូបភាព​នេះ តាមរយៈ​អេកូ អ្នក​ប្រហែល​ជា​រន្ធត់ ហើយ​អាណិតកូន ពេល​ឃើញ​គេ​យំ​បែបនេះ ។​

​ឆ្លើយឆ្លង​គ្នា ពេល​នៅ​ក្នុង​ពោះ​
​ប្រសិនបើ​អ្នក​មាន​កូនភ្លោះ ពេល​ថត​អេកូ អ្នកនឹង​បានឃើញ​គេ​ទាំង​ពីរ កំពុង​ធាក់​គ្នា ឬ​រុញ​គ្នា​លេង​។ យ៉ាងណាមិញ ទារក​ក្នុង​ផ្ទៃ ក៏​អាច​មាន​ប្រតិកម្ម ឬ​ឆ្លើយតប​នឹង​សម្លេង របស់​ឪពុក​ម្តាយ​ពី​ខាងក្រៅ​ផងដែរ​។​

​ត្អើក​
​ការ​ត្អើក អាច​ចាប់ផ្តើម នៅ​ត្រីមាស​ដំបូង ទោះបីជា​អ្នក​គ្មាន​អារម្មណ៍ ថា​កូន​ត្អើក​ក៏ដោយ​។​

​ញញឹម​
​នៅ​អំឡុង​សប្តាហ៍​ទី ២៦ ទារក​អាចធ្វើ​រឿង​ជាច្រើន ដែល​អ្នក​មិន​នឹកស្មាន​ដល់​។ ទារក អាច​សើច ប៉ុន្តែ មើល​ទៅ​មិន​ស្អាត​នោះទេ​។​

​ស្ងាប​
​ទារក អាច​ស្ងាប ពេល​គេ​គេង​លក់ ហើយ​អ្នក​ខំ​ប្រឹង​ធ្វើ​ចលនា ដែល​ជា​ហេតុ​ធ្វើឲ្យ​គេ​អស់កម្លាំង ហើយ​ស្ងាប​តែម្តងទៅ​។​

​បើកភ្នែក​
​នៅ​ជុំវិញ​សប្តាហ៍​ទី ២៨ កូន​របស់​អ្នក​អាច​ចាប់ផ្តើម​បើកភ្នែក ហើយ​ក៏​ឆ្លើយតប​បាន​ល្អ ទៅ​នឹង​ពន្លឺ​ផងដែរ ជាពិសេស ពេល​អ្នក​យក​ពិល ចាំង​លើ​ពោះ​ម្តាយ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។