Huawei ឧបត្ថម្ភ ២០ ម៉ឺន​ដុល្លារ ដល់​កាក​បាទ​ក្រហម​កម្ពុជា

កាល​ពី​ថ្ងៃ​ទី ៨-ឧសភា កន្លង​ទៅ​នេះ ក្រុមហ៊ុន ហួវៃ ថេកណឡជី ខេមបូឌា (Huawei) បាន​ចូលរួម​ក្នុង​ទិវា​ប្រារឰ​ខួប​លើក​ទី១៥៣ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម និង​រួម​វិភាគ​ទាន​ជា​ទឹក​ប្រាក់​ចំនួន ២០ ម៉ឺន​ដុល្លារ​ ក្នុង​កិច្ចអភិវឌ្ឍ​នៅ​កម្ពុជា​ ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ អភិវឌ្ឍ​ការ​អប់រំ ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ និង​ឧបទ្ទវហេតុ​ផ្សេងៗ ពិសេស​បង្ក​ឡើង​ដោយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ​បញ្ហា​សីតុណ្ហភាព​ឡើង​កម្ដៅ បញ្ហា​ខ្វះ​ទឹក ក៏​ដូចជា​បង្ហាញ​ពី​ជំហរ និង​ទស្សនវិស័យ​វែង​ឆ្ងាយ​របស់​ក្រុមហ៊ុន​ចំពោះ​ការ​វិនិយោគ​នៅ​កម្ពុជា។​

 

Huawei ឧបត្ថម្ភ ២០ ម៉ឺន​ដុល្លារ ដល់​កាក​បាទ​ក្រហម​កម្ពុជា

 

លោក Lyu Qingchen (លី ឈិន​ឈឹន ប៊ែននី) អគ្គនាយក​របស់​ក្រុមហ៊ុន ហួវៃ ថេកណឡជី ខេម​បូឌា បាន​ចូលរួម​ក្នុង​ទិវា​នេះ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ដោយ​បាន​រួម​វិភាគ​ទាន​ទឹក​ប្រាក់​ ២០ ម៉ឺន​ដុល្លារ​ជូន​ដល់​កាក​បាទ​ក្រហម​កម្ពុជា។

 

លោកថ្លែង​ថា ហួវៃ ជា​ក្រុមហ៊ុន​វិនិយោគ​ដ៏​ធំ​ដែល​ខិត​ខំ​ផ្ដល់​ដំណោះ​ស្រាយ​ខាង​បច្ចេក​ទេស​ផ្នែក​ព័ត៌មានវិទ្យា និង​បណ្ដាញ​ទូរ​គមនាគមន៍​ប្រឌិត​ថ្មី​ក្នុង​ទូទាំង​ពិភពលោក។ នៅ​កម្ពុជា ហួវៃ ​សង្ឃឹម​ថា​អាច​ចែក​រំលែក​សមិទ្ធិផល​ និង​អំណោយ​សប្បុរសធម៌​របស់ ហួវៃ ដល់​ផល​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន។

 

Huawei ឧបត្ថម្ភ ២០ ម៉ឺន​ដុល្លារ ដល់​កាក​បាទ​ក្រហម​កម្ពុជា

 

ក្នុង​ឆមាស​ទី១​ឆ្នាំ ២០១៦ ក្រៅ​ពី​បាន​រួម​វិភាគ​ទាន​ទឹក​ប្រាក់​ ២០ ម៉ឺន​ដុល្លារ ដល់​កាក​បាទ​ក្រហម​កម្ពុជា ក្រុមហ៊ុន​ក៏​បាន​ប្រគល់​វិភាគ​ទាន​ ២ ម៉ឺន​ដុល្លារ និង ៥ ពាន់​ដុល្លារ ដល់​សាខា​កាក​បាទ​ក្រហម​សៀមរាប និង​ព្រៃវែង ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ប្រជាជន​ក្នុង​ខេត្ត​ទាំង​នោះ ក៏​ដូចជា​បាន​ជួយ​សមាគម​មិត្តភាព​កម្ពុជា-ចិន និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម ហ៊ុន ម៉ានី។

 

អំឡុង​ពេល​ជិត​១៧ ឆ្នាំ​មក​ហើយ ហួវៃ មាន​កិច្ច​សហ​ប្រតិបត្តិការ​ជា​ទូទៅ​ជាមួយ​ក្រុមហ៊ុន​ទូរ​គមនា​គមន៍​ដៃគូ​ពាណិជ្ជកម្ម​ធំៗ និង​ជាមួយ​រាជ​រដ្ឋាភិបាល ដែល​បាន​ក្លាយ​ទៅ​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​សំខាន់​របស់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ឌីជីថល។ បច្ចុប្បន្ន ក្រុមហ៊ុន​មាន​បុគ្គលិក​ខ្មែរ​ប្រ​មាណ ៤០០ នាក់ ហើយ ៧០% នៃ​បុគ្គលិក​ខ្មែរ​ទាំង​នោះ គឺ​ជា​វិស្វករ និង​អ្នក​បច្ចេកទេស​ជំនាញ​ផ្នែក​បណ្តាញ​ទូរគមនាគមន៍​បម្រើ​ការ​ក្នុង​វិស័យ​ព័ត៌មានវិទ្យា និង​​ស្មាតហ្វូន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុម​ហ៊ុន​ក៏​បាន​បង្កើត​ឱកាស​ការងារ និង​បណ្ដុះបណ្តាល​ធនធាន​មនុស្ស​ដល់​ប្រជាជន​ខ្មែរ​ប្រមាណ​ជាង ១០០០ នាក់​ទៀត​ផង សម្រាប់​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT) ទូរសព្ទ​ស្មាតហ្វូន។

 

ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៦ ហួវៃ បាន​ផ្តល់​ជា​ជំនួយ និង​ឧបត្ថម្ភ​ជា​សាច់ប្រាក់ និង​ផលិតផល​ សេវាកម្ម ឧបករណ៍ ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា តាម​ក្រសួង-មន្ទីរ និង​កាក​បាទ​ក្រហម​កម្ពុជា ប្រមាណ​ជា ៥ លាន​ដុល្លារ ពោល​គឺ​ក្រុមហ៊ុន​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល ក៏​ដូចជា​វិស័យ​ឯកជន (ក្រុមហ៊ុន​ទូរសព្ទ) នៅ​កម្ពុជា ឲ្យ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​ឈាន​ដល់​កម្រិត​ប្រហាក់​ប្រហែល​ក្នុង​តំបន់​ចំពោះ​វិស័យ​បណ្តាញ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​ www.consumer.huawei.com/kh ឬ facebook.com/HuaweiMobileCambodia ៕

 

Huawei ឧបត្ថម្ភ ២០ ម៉ឺន​ដុល្លារ ដល់​កាក​បាទ​ក្រហម​កម្ពុជា

 

Huawei ឧបត្ថម្ភ ២០ ម៉ឺន​ដុល្លារ ដល់​កាក​បាទ​ក្រហម​កម្ពុជា

 

អត្ថបទ៖ ពាណិជ្ជកម្ម​