ចម្ងល់​​​ចំនួន ៥​ អ្នក​វិទ្យាសាស្ត្រ​នៅ​​មិន​ទាន់​អាច​ឆ្លើយ​បាន

​ត្បិត​ថា​មក​ទល់​បច្ចុប្បន្ន​នេះ​អ្នក​វិទ្យាសាស្ត្រ​បាន​ដោះ​ស្រាយ​ចម្ងល់​​ក្នុង​ពិភពលោក​បាន​ច្រើន​រាប់​មិន​អស់​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​មាន​ចម្ងល់​សាមញ្ញ​ខ្លះៗ​ដែល​អ្នក​វិទ្យាសាស្ត្រ​មិន​អាច​បក​ស្រាយ​បាន។

១. ហេតុអ្វី​បាន​ជា​មាន​ការ​យល់សប្ដិ?

ចម្ងល់​​​ចំនួន ៥​ អ្នក​វិទ្យាសាស្ត្រ​នៅ​​មិន​ទាន់​អាច​ឆ្លើយ​បាន

អរិយធម៌​សម័យ​ដើម​យល់​ថា​​យល់សប្ដិ​គឺ​ជា​ផ្លូវ​មួយ​រវាង​​ផែនដី​ និង​ព្រះ​ជា​ម្ចាស់។ ក្រោយ​មក​វិទ្យាសាស្ត្រ​បាន​ជំទាស់​នឹង​ការ​យល់​ឃើញ​នេះ​ ដោយ​ផ្អែក​លើ​ទ្រឹស្ដី​របស់​លោក​ Freud ដែល​លើក​ឡើង​ថា​ យល់សប្ដិ​គឺ​បង្ហាញ​ពី​​សេចក្ដី​ប្រាថ្នា​​មួយ​របស់​មនុស្ស។ ប៉ុន្តែ​​វិទ្យាសាស្ត្រ​នៅ​មិន​អាចឆ្លើយ​បាន​ចំពោះ​សំនួរ​​សួរ​ថា​ហេតុអ្វី​បាន​ជា​យើង​បង្កើត​បាន​រូបភាព​ប្លែកៗ​ក្នុង​យល់សប្ដិ។

២. ហេតុ​អ្វី​បាន​មនុស្ស​ស្ងាប?

ចម្ងល់​​​ចំនួន ៥​ អ្នក​វិទ្យាសាស្ត្រ​នៅ​​មិន​ទាន់​អាច​ឆ្លើយ​បាន

ជា​មធ្យម​មនុស្ស​ម្នាក់​នឹង​ស្ងាប​ប្រមាណ​ ២៥០ ០០០​ដង​ ក្នុង​មួយ​ជីវិត​របស់​គេ។ ប៉ុន្តែ​ទោះ​ជា​មាន​តួលេខ​នេះ​ក្ដី​ អ្នក​វិទ្យាសាស្ត្រ​នៅ​មិន​អាច​បក​ស្រាយ​​នូវ​មូល​ហេតុ​ពី​ក្រោយ​អាការៈ​នេះ​បាន​ឡើយ។​​​​​​​​​​​
​​​​
៣. តើ​ចក្រវាល​កកើត​ឡើង​ពី​អ្វី?

ចម្ងល់​​​ចំនួន ៥​ អ្នក​វិទ្យាសាស្ត្រ​នៅ​​មិន​ទាន់​អាច​ឆ្លើយ​បាន

សារធាតុ​អាតូម​​ជា​អ្នក​បង្កើត​របស់​របរ​​​ចំនួន​ ៥ភាគ​រយ​ ​នៃ​ចក្រវាល​ដែល​មនុស្ស​ឃើញ​​ជុំវិញ​ខ្លួន​របស់​ពួក​គេ ប៉ុន្តែ​តារាវិទូ​មិន​អាច​បក​ស្រាយ​បាន​​ថា​​ចំនួន​ ៩៥ភាគ​រយ​ទៀត​នៃ​ចក្រវាល​ កើត​ឡើង​ពី​អ្វី។

៤. ​មាន​អ្វី​កើត​ឡើង​ក្រោយ​មនុស្ស​ស្លាប់?

ចម្ងល់​​​ចំនួន ៥​ អ្នក​វិទ្យាសាស្ត្រ​នៅ​​មិន​ទាន់​អាច​ឆ្លើយ​បាន

មនុស្ស​មួយ​ចំនួន​ដែល​មាន​បទ​ពិសោធ​វិះ​នឹង​ស្លាប់​ ​បាន​អះអាង​ថា​​មាន​អារម្មណ៍​ហាក់​បាន​ចេញ​ពី​ខ្លួន​ប្រាណ និង​មើល​ឃើញ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គេ​ស្លាប់។ ទោះ​បី​ជា​មាន​ការ​ស្រាវជ្រាវ​បន្ថែម​លើ​ការ​អះអាង​នេះ​ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​មិន​អាច​រក​ឃើញ​​ចំណុច​​ដែល​គាំទ្រ​នូវ​ការ​អះអាង​នេះ​បាន​ឡើយ។

៥. តើ​​ព្រលឹង​ខ្មោច​មាន​មែន​ឬ​ទេ?

ចម្ងល់​​​ចំនួន ៥​ អ្នក​វិទ្យាសាស្ត្រ​នៅ​​មិន​ទាន់​អាច​ឆ្លើយ​បាន

​ការ​ជជែក​វែក​ញែក​​ពី​ការ​ដែល​មាន​ព្រលឹង​ខ្មោច​លង​បន្លាច​ បាន​កើត​មាន​ជា​ច្រើន​សតវត្ស​មក​ហើយ។ រូបថត​ និង​វីដេអូ​នៃ​ព្រលឹង​ខ្មោច​​ត្រូវ​​ប្រមូល​បាន​ជា​ច្រើន​ ប៉ុន្តែ​គ្មាន​ភស្តុតាង​​បែប​វិទ្យាសាស្ត្រ​ណា​មួយ​ត្រូវ​បាន​គេ​រក​ឃើញ​នោះ​ឡើយ។ ទាំង​អ្នក​ប្រមាញ់​ខ្មោច​ និង​អ្នកវិទ្យាសាស្ត្រ​បាន​ប្រើ​​ឧបករណ៍​ចាប់​យក​​រលក​អេឡិច​ត្រូម៉ាញេទិច​ និង​ឧបករណ៍​ដទៃ​ទៀត​ដើម្បី​ស្វែង​រក​ភស្តុតាង​​បែប​វិទ្យាសាស្ត្រ​នៃ​វត្តមាន​ ព្រលឹង​ខ្មោច​ ប៉ុន្តែ​នៅ​តែ​មិន​បាន​ផល។ ដូច​នេះ​មន្ទិល​មួយ​នេះ​ នៅ​តែ​មិន​អាច​បក​ស្រាយ​បាន​ដល់​បច្ចុប្បន្ន៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ចម្ងល់​​​ចំនួន ៥​ អ្នក​វិទ្យាសាស្ត្រ​នៅ​​មិន​ទាន់​អាច​ឆ្លើយ​បាន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ចំនេះដឹង
Tags: