ស្ងាត់ៗ តារា​សម្តែង សុរ៉ា​ម​ភូមិ លេចមុខ​ក្នុង​រឿង​ថ្មី​ជាមួយ​ពាក្យ​ត្អូញត្អែរ​ក្នុង​ជីវិត​

6 Videos


ទស្សនិកជនប្រហែលជានៅចាំតារាសម្តែងរូបរាងសង្ហាម្នាក់នេះ គឺលោក សុរ៉ាមភូមិ ដែលបានបាត់មុខពីពិភពសិល្បៈមួយរយៈមកហើយ ប៉ុន្តែនៅពេលនេះលោកបានលេចមុខជាថ្មីម្តងទៀតក្នុងពិភពសិល្បៈ ជាមួយពាក្យតម្អូញតម្អែររៀបរាប់ពីជីវិតដែលធ្លាប់ជួបទុកវេទនាកាលពីពេលកន្លងមករំលេចលើបណ្តាញសង្គមគួរឱ្យអាសូរ ។

ស្ងាត់ៗ តារា​សម្តែង សុរ៉ា​ម​ភូមិ លេចមុខ​ក្នុង​រឿង​ថ្មី​ជាមួយ​ពាក្យ​ត្អូញត្អែរ​ក្នុង​ជីវិត​

លោក សុរ៉ាមភូមិ បានតម្អូញតម្អែរលើបណ្តាញសង្គមហ្វេសប៊ុកជាមួយពាក្យពេចន៍ដែលគួរឱ្យអាណិតដូច្នេះថា «តាំងពីខ្ញុំអាយុ ៨ ឆ្នាំមក គឺខ្ញុំចេះធ្វើការរកលុយដោយខ្លួនឯងរហូតមកដល់ពេលនេះ ប៉ុនែ្តតាំងតែពីតូចរហូតដល់ពេលនេះ ខ្ញុំមិនសូវមានសុភមង្គលច្រើនសម្រាប់ខ្លួនឯងសោះ ការតស៊ូការប្រឹងប្រែងទាំងអស់នេះបែរជាធ្វើឱ្យខ្លួនខ្ញុំក្លាយទៅជាមនុស្សឯកាទៅវិញ» ។

ស្ងាត់ៗ តារា​សម្តែង សុរ៉ា​ម​ភូមិ លេចមុខ​ក្នុង​រឿង​ថ្មី​ជាមួយ​ពាក្យ​ត្អូញត្អែរ​ក្នុង​ជីវិត​

ការរៀបរាប់របស់តារាសម្តែងមានមុខមាត់ និង រូបរាងស្រស់សង្ហារូបនេះ បានស្តែងឱ្យឃើញពីជីវិតតស៊ូ និង ការខិតខំប្រឹងប្រែងរបស់លោកតាំងពីកុមារភាពរហូតមកទល់ពេលនេះ តែយ៉ាងណាលោក សុរ៉ាមភូមិ នៅតែមិនទាន់ទទួលបានអ្វីដែលហៅថាសុភមង្គលនៅឡើយក្នុងជីវិតនេះ ។

ស្ងាត់ៗ តារា​សម្តែង សុរ៉ា​ម​ភូមិ លេចមុខ​ក្នុង​រឿង​ថ្មី​ជាមួយ​ពាក្យ​ត្អូញត្អែរ​ក្នុង​ជីវិត​

សូមបញ្ជាក់ថា ទោះបីជាកន្លងមកលោក សុរ៉ាមភូមិ ស្ងាត់ការងារសិល្បៈមួយរយៈក្តី ប៉ុន្តែនៅពេលនេះលោកហាក់ផុសផុលជាមួយការងារសិល្បៈឡើងវិញហើយ ដោយថ្មីៗនេះលោកទើបតែថតបញ្ចប់រឿងភាគថ្មីមួយរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ គឺរឿងភាគ«ភ្លើងស្នេហ៍ ភ្លើងឫស្យា» ដែលនឹងចាក់បញ្ចាំងនៅពេលខាងមុខនេះ ៕ សាកល

ស្ងាត់ៗ តារា​សម្តែង សុរ៉ា​ម​ភូមិ លេចមុខ​ក្នុង​រឿង​ថ្មី​ជាមួយ​ពាក្យ​ត្អូញត្អែរ​ក្នុង​ជីវិត​
ស្ងាត់ៗ តារា​សម្តែង សុរ៉ា​ម​ភូមិ លេចមុខ​ក្នុង​រឿង​ថ្មី​ជាមួយ​ពាក្យ​ត្អូញត្អែរ​ក្នុង​ជីវិត​