ដេ​នី ក្វាន់ បង្ហាញ​វីដេអូ​ឆ្លើយតប​ជាមួយ​អ្នក​រិះគន់​

រាជធានី​ភ្នំពេញ : ពាក់ព័ន្ធ​នឹង​ការរិះគន់​ដែល​បន្ត​ការវាយប្រហារ​ថា ដេ​នី ក្វាន់ តុបតែង​ខ្លួន​ស៊ិ​ច​ស៊ី​នៅ​ថ្ងៃ​ខួបកំណើត​របស់​ប្អូនប្រុស កាលពី​ថ្ងៃទី​៥ ឧសភា នោះ កញ្ញា​បាន​និយាយថា កញ្ញា​មិនបាន​ស្លៀកពាក់​ស៊ិ​ច​ស៊ី ដើម្បី​ទាក់ទាញ​តា​តា ឬក៏​ជា​ធ្នាក់​រក​បុរស​អ្នកមាន​នោះទេ​។​

ដេ​នី ក្វាន់ បង្ហាញ​វីដេអូ​ឆ្លើយតប​ជាមួយ​អ្នក​រិះគន់​

​កញ្ញា​បាន​បន្តទៀតថា គ្រួសារ​របស់​នាង​មានលទ្ធភាព​គ្រប់គ្រាន់ ដោយ​មិនបាច់​លក់ខ្លួន ឬ​យក​ខ្លួន​ទៅ​ប្ដូរ​ដើម្បី​មានបាន​នោះទេ ដោយ​នាង​មានមុខ​ជំនួញ​ច្រើន​ទៀត ដែល​មុខ​ជំនួញ​ទាំងនោះ គឺអាច​ប៉ះប៉ូវ​នូវ​ភាពខ្វះខាត​របស់ខ្លួន ដោយ​មិនបាច់​លក់ខ្លួន​នោះឡើយ​។​

 

​នាង​បាន​វាយប្រហារ​ចំៗ ទៅកាន់​បុគ្គល​មួយចំនួន​ដែល​បាន​ប្រៀបធៀប នាង​ថា​ស្លៀក​ស៊ិ​ច​ស៊ី​ដែល​គួរតែ​ក្រសួង​វប្បធម៌ ដាក់ចេញ​វិធានការ​បញ្ឈប់​ឲ្យ​នាង​បន្ត​អាជីព​ជាតា​រា​សិល្បៈ​។ នាង​ថា នាង​ស្លៀក​ស៊ិ​ច​ស៊ី​តែ​ក្នុង​កម្មវិធី​ឯកជន​ប៉ុណ្ណោះ ដោយ​មិនមែន​ឡើង​ឆាក ឬ​ច្រៀង​ឲ្យ​មហាជន​មើល​នោះទេ​។​

 

​នាង​ក្រៅពី​ចូលចិត្ត​ស៊ិ​ច​ស៊ី នាង​ក៏បាន​តុបតែង​ខ្លួន​ដោយ​សំលៀកបំពាក់​បុរាណ​បែប​ខ្មែរ និង​បានធ្វើ​បុណ្យ​ដាក់​ទាន​ផងដែរ ប៉ុន្តែ​មិនដែល​ឃើញ​អ្នក​បង្ហាញ​ការរិះគន់​ទាំងនោះ​ចែកចាយ​រូបភាព និង​សកម្ម​ភាពល្អៗ​របស់​នាង ឲ្យ​ឃើញ​ជា​សាធារណៈ​ឡើយ ដោយ​ចាំតែ​ចាប់យក​ចំណុច​អវិជ្ជមាន មក​ធ្វើការ​វាយប្រហារ​ប៉ុណ្ណោះ​។​

 

​នាង​ធ្លាប់បាន​ថ្លែង​ដោយផ្ទាល់​មាត់​ថា មកពី​នាង​មិន​ចូលចិត្ត​ធ្វើបុណ្យ​ដាក់​ទាន រួច​ហៅ​អ្នកកាសែត​ឲ្យ​ចុះផ្សាយ​ទើប​គេ​មិនសូវ​បានដឹង ហើយ​នាង​មិនមែន ចេះតែ​ខំ​ចំណាយលុយ​ទិញ​សំលៀកបំពាក់​ថ្លៃៗ ដោយ​មិនចេះ​បរិច្ចាគ​ជួយ​ដល់​សង្គម​ដូច​ការរិះគន់​ឡើយ​។ មកទល់ពេលនេះ​គេ​កត់សម្គាល់ថា​វីដេអូ​វាយបក ទៅកាន់​អ្នក​រិះគន់​ចំពោះ​នាង​ត្រូវគេ​ចែកចាយ យ៉ាង​ទូលំទូលាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​៕

ដេ​នី ក្វាន់ បង្ហាញ​វីដេអូ​ឆ្លើយតប​ជាមួយ​អ្នក​រិះគន់​ ដេ​នី ក្វាន់ បង្ហាញ​វីដេអូ​ឆ្លើយតប​ជាមួយ​អ្នក​រិះគន់​

 

ដេ​នី ក្វាន់ បង្ហាញ​វីដេអូ​ឆ្លើយតប​ជាមួយ​អ្នក​រិះគន់​